សម្តេច ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។ សម្តេចជឿជាក់ថា បេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា នឹងជួយឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមមួយកម្រិតទៀត។ បន្ថែមពីនេះ សម្តេចលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ […]
Tag: សម្តេច ហេង សំរិន
សៀវភៅ «សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា» កម្រាស់ជិត៣០០ទំព័រ បានចេញផ្សាយជាសាធារណៈក្នុងខែកក្កដានេះ
សៀវភៅមានចំណងជើងថា សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា បានចេញផ្សាយជាសាធារណៈនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។ សៀវភៅនេះ បានរៀបរាប់ពីសមិទ្ធផល របស់រដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាពិសេស ភាពជោគជ័យ ក្នុងវិស័យការទូតសភា។ នេះបើតាមការប្រកាសរបស់រដ្ឋសភា នៅថ្ងៃទី១៩ ខែកក្កដានេះ។ រដ្ឋសភាបានឲ្យដឹងថា វិស័យការទូតសភាជាកិច្ចការមួយរបស់រដ្ឋសភានៅលើឆាកអន្តរជាតិ ក្នុងចំណោមកិច្ចការជាច្រើនរបស់រដ្ឋសភា ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ មានដូចជាការតាក់តែងច្បាប់ ភាពជាតំណាងរបស់ប្រជាពលរដ្ឋ […]
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បកស្រាយចម្ងល់យកដៃជូតភ្នែក ពេលសម្តេចតេជោ ថ្លែងរឿងភូមិសម្តេច ហេង សំរិន
អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅរសៀលថ្ងៃពុធនេះ បានចេញមកបក ស្រាយចម្ងល់មួយ ពាក់ព័ន្ធនឹងឃ្លិបវីដេអូអំឡុងពេលសម្តេចតេជោ ហ៊ុន សែន កំពុងថ្លែងសុន្ទរកថាលើរឿងភូមិសម្តេច ហេង សំរិន កាលពីខែសីហា ឆ្នាំ២០២០។
