កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» បានចាប់ផ្ដើមជាផ្លូវការនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក.។ កម្មវិធីបើកពិព័រណ៍ផលិតផលខ្មែរនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់រោងចក្រ […]
Tag: សសយក
ឯកឧត្តម ហ៊ុន ម៉ានី៖ ខឿនការពារជាតិប្រជាជននឹងនៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់កងទ័ពជួរមុខដែរលះបង់អស់កម្លាំងកាយចិត្តប្ដេជ្ញាការពារឱ្យខានតែបាននូវបូរណភាពដែនដី និងអធិបតេយ្យជាតិកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បង្ហាញនូវក្ដីរំភើបដែលបានឃើញប្រជាជាតិកម្ពុជាសាមគ្គីរួបរួមគ្នាជាធ្លុងមួយដោយមិនព្រងើយកន្ដើយជាមួយការគំរាមកំហែងណាមួយឡើយ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា « ការជួបជុំនៅថ្ងៃនេះ និងសម្លេងគាំទ្រក្នុងព្រឹត្តិការណ៍ដើររួមគ្នា Solidarity March កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានបង្ហាញនូវស្មារតីគាំទ្រយ៉ាងពេញទំហំពីខឿនការពារជាតិប្រជាជនទៅកាន់កងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនការពារបូរណភាពដែនដី និងអធិបតេយ្យភាពនៃកម្ពុជា។ […]
ឯកឧត្តម ហ៊ុន ម៉ានី នាំក្រុមគ្រួសារ ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៦:៣០ នាទីព្រឹកនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហ៊ុន […]
ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងរៀបចំនៅមុខព្រះបរមរាជវាំង ចំថ្ងៃឆ្លងឆ្នាំសកល
សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងគឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែល ប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះនិងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។ ការរៀបចំព្រឹត្តិការណ៍នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមសម្របសម្រួលចំនួន២៣ចំណុច ដែលមានទាំងការសុំទីតាំង រៀបចំតុបតែង ដំឡើងឆាកសម្តែង […]
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ ស.ស.យ.ក. ដែលបេ្តជ្ញាចិត្តខ្ពស់បន្តជ្រោងខ្ពស់ទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យនូវសមិទ្ធផល ចំណុចខ្វះខាត និង បញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក ព្រមទាំង ពិភាក្សា ផ្លាស់ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក. នឹងរក្សាការប្តេជ្ញាចិត្ត ការដាក់ក្នុងបេះដូង និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជន
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ដែលបានប្រព្រឹត្តទៅ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមទស្សនាពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. រួមទាំងសាធារណជនយ៉ាងច្រើនកុះករ។ ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការប្រារព្ធខួប […]
ស.ស.យ.ក៖ កិច្ចខំប្រឹងប្រែង និងការលះបង់របស់កីឡាករកីឡាការិនី បង្ហាញកិត្យានុភាពជាតិឲ្យពិភពលោកបានស្គាល់នូវការលេចមុខមាត់ថ្មីរបស់កម្ពុជា
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កោតសរសើរ និងថ្លែងអំណរគុណដល់អត្ថពលិកជម្រើសជាតិកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ ហាត់សម ទាំងមុនការប្រកួត និងកំឡុងការប្រកួតដើម្បីតំណាងជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ស.ស.យ.ក បានផ្ញើសារលើកបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែឧសភានេះបន្តថា៖ “ថ្វីត្បិតតែការប្រកួតតែងមានឈ្នះ និងចាញ់ ប៉ុន្តែកីឡាករ កីឡាការិនីកម្ពុជា តែងតែព្យាយាមយកជ័យជន្នះជូនកម្ពុជា ពុះពារ ខិតខំប្រឹងប្រែងពង្រឹងស្មារតី អភិវឌ្ឍសមត្ថភាព ដោយមិនបោះបង់ក្តីស្រមៃ និងក្តីសង្ឃឹមក្នុងការកសាងកិត្តិនាមជូនប្រទេសជាតិឡើយ”។ “កិច្ចខំប្រឹងប្រែង និងការលះបង់ប្រកបដោយស្មាតីអង់អាច […]
