ខេត្តរតនគិរីរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ពីការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់កសិផល​ដំណាំទុរេន ម្រេច និងស្វាយចន្ទី

ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល ​ស្តីពីការចងក្រង សហគមន៍កសិកម្មទំនើប សម្រាប់ដំណាំទុរេន ដំណាំម្រេច ដំណាំស្វាយចន្ទី និងដំណាំផ្សេងៗទៀតនៅខេត្តរតនគិរី ដែលបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតនៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាច្រើន។ ថ្លែងនៅក្នុងវេទិកានេះ ឯកឧត្តម […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលរៀបចំផែនការបានយ៉ាងល្អលើការផលិត និងលក់គ្រាប់ស្វាយចន្ទី

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា បានចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ […]

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ប្រជាកសិករទាំងអស់ត្រូវមានដីយ៉ាងតិច ១ពាន់ហិកតា ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ ការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា ក្នុងពេលជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ […]

រដ្ឋមន្ត្រីកសិកម្ម រៀបចំផែនការចងក្រងអតីតយុទ្ធជនជិត ១ពាន់គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង​ទៅជាសហគមន៍កសិកម្មទំនើប

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសក្តានុពលកសិកម្មនៅភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង​» ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ និងពិចារណាលើលទ្ធភាពចងក្រងបងប្អូនអតីតយុទ្ធជន​ជិត១០០០គ្រួសារ នៅក្នុងភូមិទើបកកើតថ្មីនេះ ទៅជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំសមស្របណាមួយ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម បានបញ្ជាក់ថា ជាផ្នែកមួយនៃការរៀបចំផែនការ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញចុះមកយកសំណាក់ដីទៅវាយតម្លៃគុណភាពដី ដើម្បីកំណត់ពីសក្តានុពលក្សេត្របរិស្ថាននៅក្នុងតំបន់នេះ […]

5
Promotion