សហភាពសហជីពកម្ពុជាពន្លឺកម្មករ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បាននាំគ្នាទៅមុខស្ថានទូតសហរដ្ឋអាមេរិក ដាក់ញត្តិទៅស្នើទៅនាយកអង្គការ USAID ប្រចាំកម្ពុជា ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកា ដល់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» និងសូមណែនាំឲ្យពួកគាត់ធ្វើ សកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិក:របស់ខ្លួន ជាពិសេសឲ្យស្រប តាមច្បាប់របស់កម្ពុជា។ ក្នុងញត្តិដែល KarPit News ទទួលបានឲ្យដឹងថា កាលពីថ្ងៃទី ៤ […]
Tag: សហជីព
តំណាងកម្មករនិយោជិត ដាក់ញត្តិទៅក្រសួងមហាផ្ទៃ ស្នើចាត់វិធានការច្បាប់លើអង្គការសង់ត្រាល់
សហភាពសិទ្ធិកម្មករកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ស្នើចាត់វិធានការច្បាប់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។ ក្នុងញត្តិដាក់ជូនឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំពិនិត្យការអនុវត្តសកម្មភាពនិងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពមិនស្របតាមច្បាប់ ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។ សហភាពសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា យោងរបាយការណ៍សង់ត្រាល់ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ […]
សហជីពដែលប្រឆាំងរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យ?
សហជីពធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យឬ? សហជីពការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដជាសហជីពក្លែងក្លាយឬ? ការលើកឡើងនូវពាក្យសហជីពឯករាជ្យ សហជីពក្លែងក្លាយ ជាការញ៉ុះញង់បំបែកបំបាក់ បង្កើតការរើសអើងសហជីព និងអង្គការវិជ្ជាជីវៈនៅកម្ពុជា ដែលមានជាង ៦៣០០ ដែលកំពុងដំណើរការងាររបស់ខ្លួនដោយសេរី គ្មានការរិតត្បិត ឬបំផិតបំភ័យដូចការលើកឡើងដោយសារព័ត៌មាន សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួននោះទេ។ គ្រប់សហជីព និងអង្គការវិជ្ជាជីវៈត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងលក្ខន្តិកៈរបស់ពួកគេ បានប្រកាសពីជំហរបម្រើផលប្រយោជន៍កម្មករនិយោជិត សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ មិនចូលរួមធ្វើនយោបាយ ឬសកម្មភាពនយោបាយណាមួយ។ សហជីព […]
បណ្តុំសហជីពធំៗ ប្រតិកម្មរបាយការណ៍ពីស្ថានភាពរបស់សហជីព ខណៈសង់ត្រាល់ថា គ្មានចេតនាវាយប្រហារទេ
បណ្តុំសហជីពធំៗនៅកម្ពុជាបានចេញប្រតិកម្ម និងមិនពេញចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដោយបានចាត់ទុកថា មានចរិតអុជអាល រើសអើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និងស្ថេរភាពការងារ តាមរោងចក្រ សហគ្រាសនានា។ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលបង្ហាញថា សហជីពឯករាជ្យកម្ពុជានៅតែប្រឈមឧបសគ្គរារាំង។ ពួកគេទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់ កម្មករនិយោជិត និងសហជីព។ របាយការណ៍នេះចេញផ្សាយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសហជីពវិជ្ជាជីវៈ កុំយកដៃកម្មករនិយោជិតទៅបម្រើនយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់សហជីពវិជ្ជាជីវៈទាំងអស់ ត្រូវដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករកម្មការិនី ដោយកុំយកឈ្មោះជាសហជីព តែប្រមូលកម្មករយកទៅធ្វើអ្វីផ្សេង ពិសេសការងារនយោបាយ។ សម្តេចធិបតីគូសបញ្ជាក់ថា ការប្រមូលកម្មករយកទៅបម្រើនយោបាយ វាមិនចំណេញនោះទេ តែបើជាតំណាងសិទ្ធិរបស់កម្មករកម្មការិនី ដោះស្រាយបញ្ហាណាមួយ ត្រូវបង្កើតរៀបចំឲ្យចំជំនាញ ពោលគឺកុំយកដៃកម្មករកម្មការិនីយកទៅធ្វើអ្វីផ្សេង។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់សហជីពទាំងអស់ ដែលធ្វើការងារបំពេញជាតំណាងកម្មករនិយោជិត ក្នុងការចចារផ្សេងៗដោយសន្តិវិធី ដែលជាអត្ថប្រយោជន៍កម្មករ។ បន្ថែមពីនេះ សម្តេចធិបតី […]
សហជីពអំពាវនាវឲ្យកម្មករត្រៀមខ្លួនចូលរៀនជំនាញដើម្បីទទួលបានប្រាក់កម្រៃខ្ពស់
ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពកម្មករនិយោជិតតាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់រដ្ឋាភិបាល ក្រុមសហជីពអំពាវនាវឲ្យកម្មកររៀនជំនាញបន្ថែមដើម្បីជាទុនក្នុងការចាប់យកឱកាសការងារទទួលបានប្រាក់កម្រៃខ្ពស់ក្នុងបរិបទទីផ្សារកាងារថ្មីៗនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា
សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្ត CWPUC បន្តធ្វើសកម្មភាពស្របទៅតាមច្បាប់ស្ដីពីសហជីព
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ.៨៥) ដោយមានអ្នកចូលរួមប្រមាណ១ ០០០នាក់។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានជម្រាបជូនអំពីលទ្ធផលការងារចូលរួមក្នុងចលនាគាំទ្រគណបក្សប្រជាជនកម្ពុជា ការសម្របសម្រួលវិវាទ ការគាំទ្រដល់កម្មករ កម្មការិនី ក្នុងនោះចាប់ពីខែមករា ដល់ខែកក្កដានេះ […]
