គុណភាពទឹកទន្លេមេគង្គកម្ពុជា ក្នុងខេត្តស្ទឹងត្រែង មិនទាន់រងផលប៉ះពាល់ពីសារធាតុគីមីពីឡាវនៅឡើយទេ

លទ្ធផលពិនិត្យគុណភាពទឹកទន្លេមេគង្គ នៅស្ទឹងត្រែង មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីក្នុងប្រទេសឡាវនៅឡើយទេ។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមបានសហការ ជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ បានចុះទៅពិនិត្យគុណភាពទឹកនៅខេត្តស្ទឹងត្រែង ដោយបានយកសំណាកទឹកទន្លេមេគង្គពីទីតាំងចំនួន២៖ ទី១)នៅខាង លើក្រុងស្ទឹងត្រែងប្រមាណ ៣គីឡូម៉ែត្រ និងទី២)នៅក្បែរព្រំដែនប្រទេសឡាវ ខាងក្រោមទំនប់វារី […]

កម្ពុជា កំពុងតាមដានគុណភាពទឹកទន្លេមេគង្គ ក្រោយករណីកំពប់សារធាតុគីមីចូលដៃទន្លេ ក្នុងប្រទេសឡាវ

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទវហេតុនៃការលេចធ្លាយចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមកពីឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបានឲ្យដឹងថា ស្ទឹងណាម […]

5
Promotion