មានគម្រោងនាំកូនទាំង៣នាក់ទៅ អាមេរិក ជួបតាយាយ តែ សារ៉ាយ សក្ខណា មិនទាន់ដាច់ចិត្តធ្វើរឿងនេះ ! 

តារាសម្តែង សារ៉ាយ សក្ខណា មានគម្រោងនឹងនាំស្វាមីព្រមទាំងកូនៗទាំង៣នាក់របស់ខ្លួនត្រឡប់ទៅអាមេរិក នៅអំឡុងខែ មិថុនា ឆ្នាំ២០២៥ នេះ បន្ទាប់ពីខកខានក្នុងការចេញទៅទីនោះអស់ពេលជាច្រើនឆ្នាំ ។ ទោះជាយ៉ាងណា សារ៉ាយ សក្ខណា មិនដាច់ចិត្តក្នុងការធ្វើរឿងមួយនេះ ។  តារាសម្តែង សារ៉ាយ សក្ខណា កំពុងមមាញឹកខ្លាំងនៅក្នុងអាជីពសិល្បៈ ទាំងការងារសម្តែង និង បង្ហាញម៉ូដ ហើយចុងក្រោយនេះនាងក៏បានវិឌ្ឍន៍ខ្លួនក្លាយទៅជាពិធីការិនីនៅក្នុងកម្មវិធីជាច្រើន ។ តារាសម្តែងសប្បុរសស្រអែមរូបនេះបានឱ្យដឹងថា ពេលនេះនាងប្រលូកក្នុងវិស័យសិល្បៈវិញហើយ […]

បានដូចបំណងហើយ ! តារាសម្តែង សារ៉ាយ សក្ខណា ទើបបង្ហាញថាមានផ្ទៃពោះ ៤ ខែ តែមិនទាន់ដឹកដៃស្វាមីទៅ អាមេរិក វិញ 

ថ្វីដ្បិតតែពេលនេះតារាសម្តែង សារ៉ាយ សក្ខណា កំពុងពពោះកូនក្នុងផ្ទៃចំនួន ៤ ខែក៏ពិតមែន ប៉ុន្តែនាងនៅតែចេញថតរឿងដូចមុន ជាពិសេសនាងនិងស្វាមី​នៅពុំទាន់មានគម្រោងនឹងដឹកដៃគ្នាត្រឡប់ទៅ សហរដ្ឋអាមេរិក វិញ ដើម្បីរស់នៅទីនោះនៅឡើយទេ ។  រយៈពេលជិត ៣ ឆ្នាំហើយដែលតារាសម្តែង សារ៉ាយ សក្ខណា បានសម្រេចចិត្តត្រឡប់មករស់នៅ ប្រទេស កម្ពុជា ដែលជាស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីនាងបានចេញទៅរស់នៅ សហរដ្ឋអាមេរិក ជាមួយស្វាមីអស់ជាច្រើនឆ្នាំថែមទាំងទទួលបានកូនប្រុសស្រី ចំនួន […]

ក្រោយសម្រេចចិត្តលែងត្រឡប់ទៅនៅ អាមេរិក វិញ សារ៉ាយ សក្ខណា បង្ហាញពីចំណុចសំខាន់ ៤ យ៉ាងដែលខ្លួនបានឆ្លង់កាត់ 

តារាសម្តែង សារ៉ាយ សក្ខណា បានសម្រេចចិត្តជាថ្មីម្តងទៀតគឺលែងត្រឡប់ទៅរស់នៅ សហរដ្ឋអាមេរិក វិញហើយ ដោយនាងបានដាក់ក្តីរំពឹងខ្លួនក្នុងការងាររកស៊ី និង ពង្រឹងកូនៗរបស់ខ្លួនឱ្យសិក្សាភាសា ខ្មែរ ។ ជាមួយគ្នានោះ សារ៉ាយ សក្ខណា ក៏បានបង្ហាញពីជីវិតរបស់ខ្លួនដែលបានឆ្លងកាត់នូវ ៤ ចំណុចចំណុចធំៗ

២ ឆ្នាំហើយតារាសម្តែង សារ៉ាយ សក្ខណា និងគ្រួសារនៅតែមិនត្រឡប់ទៅ អាមេរិក វិញ ធ្វើឱ្យគ្រួសារខាងស្វាមីទន្ទឹងផ្លូវ ! 

រយៈពេលឆ្នាំមកហើយដែលតារាសម្តែង សារ៉ាយ សក្ខណា បន្តរស់នៅក្នុងប្រទេស កម្ពុជា លែងត្រឡប់ទៅ សហរដ្ឋអាមេរិក វិញបើទោះបីជាគ្រួសារខាងស្វាមីទទួចឱ្យនាងត្រឡប់ទៅវិញក្តី ក៏នាងមិនខ្វល់ដែរ

សារ៉ាយ សក្ខណា តោងកាលិបកូនស្រី និងលែងចង់ទៅរស់នៅ អាមេរិក !

តារាសម្តែង សារ៉ាយ សក្ខណា លែងចង់ទៅរស់ នៅ សហរដ្ឋអាមេរិក ហើយ បើទោះបីជាឪពុកម្តាយក្មេកចង់ឱ្យនាងនាំស្វាមីនិងកូនៗត្រឡប់ មក វិញក្តី ។ 

វិស័យបវរកញ្ញាកំពុងកក្រើកខ្លាំង​ធ្វើឱ្យតារាសម្តែងកូន ២ សារ៉ាយ សក្ខណា រង្គើរចិត្តចង់ចូលរួមប្រកួតក្នុងវិស័យនេះជាថ្មីម្តងទៀត 

តារាសម្តែងកូន ២ សារ៉ាយ សក្ខណា ធ្លាប់ប្រកួតក្នុងកម្មវិធីបវរកញ្ញាមួយកាលពីអំឡុងឆ្នាំ ២០០៦ ពេលដែលនាងទើបប្រលូកក្នុងវិស័យសិល្បៈលើកដំបូង ដោយឡែកថ្មីៗនេះស្របពេលដែលវិស័យបវរកញ្ញា ខ្មែរ កាន់តែមានការរីកចំរើននិងទាក់ទាញខ្លាំង ស្រាប់តែធ្វើឱ្យតារាកូន ២ រូបនេះ ប្រកាសចង់ចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាធំមួយ ។ 

មិន​ឱ្យ​រំលង​ព្រឹត្តិការណ៍​ស៊ីហ្គេម តារា​សម្តែង សារ៉ាយ សក្ខណា សុខ​ចិត្ត​មិន​ទៅ អាមេរិក !

ថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមកៀកជិតចូលមកដល់ហើយ សិល្បករសិល្បការិនីក្នុងប្រទេសយើងកំពុងមមាញឹកខ្លាំងក្នុងការត្រៀមខ្លួនដើម្បីសម្តែងនៅថ្ងៃទី ០៥ ខែ ឧសភា នេះ ជាក់ស្តែងតារាសម្តែង សារ៉ាយ សក្ខណា សុខចិត្តមិនទៅ អាមេរិក ដើម្បីចូលរួមនិងសម្តែងក្នុងព្រឹត្តិការណ៍នេះផងដែរ