អគ្គលេខាធិការរង អង្គការសហប្រជាជាតិ លោកស្រី Alice Wairimu Nderitu លើកឡើងថា ជោគជ័យរបស់កម្ពុជានៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ នៅលើពិភពលោក។ ក្នុងឱកាសចូលជួបសម្តែងការគួរសម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងពិភាក្សាការងារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភា លោកស្រីអគ្គលេខាធិការរង UN […]
Tag: សាលាក្តីខ្មែរក្រហម
ការជំនុំជម្រះក្តី និងការស៊ើបអង្កេតក្តីក្នុងរយៈពេល ១៦ឆ្នាំ របស់សាលាក្តីខ្មែរក្រហម នឹងត្រូវផលិតផ្សព្វផ្សាយ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក. (ECCC) និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBC) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ដើម្បីផលិតនិងផ្សព្វផ្សាយមាតិកាអប់រំឌីជីថល ដែល មានគោលបំណងអប់រំសាធារណជន អំពីការជំនុំជម្រះក្តី ផ្សព្វផ្សាយអំពីសមិទ្ធផល ការងារ និងកេរដំណែលរបស់ អ.វ.ត.ក.។ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. មានប្រសាសន៍ថា៖ «អនុស្សរណៈនៃការយោគយល់គ្នា ដែលបាន […]
មជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បើកឲ្យប្រើប្រាស់ជាផ្លូវការ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកសម្ពោធមជ្ឈមណ្ឌលធនធាន ជាផ្លូវការដែលមានទីតាំងនៅអគារថ្មីរបស់ខ្លួន នៅក្នុងបរិវេណការិយាល័យថ្មីរបស់អ.វ.ត.ក. អគារលេខ៤០ មហាវិធីសហព័ន្ធរុស្សី (ផ្លូវ១១០) សង្កាត់មិត្តភាព ខណ្ឌ៧មករា ភ្នំពេញ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.។ ឯកឧត្តម វង្សី […]
អ.វ.ត.ក នឹងបញ្ចូលកេរដំណែលតុលាការខ្មែរក្រហម ទៅក្នុងកម្មវិធីអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ហៅកាត់សាលាក្តីខ្មែរក្រហមនឹងធ្វើការបញ្ចូលកេរដំណែលតុលាការខ្មែរក្រហម ទៅក្នុងកម្មវិធីអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា។ នេះបើតាមអត្ថបទស្តីពីការបញ្ចូលយុត្តិធម៌អន្តរកាលទៅក្នុងវិស័យអប់រំផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងខ្លឹមសារអត្ថបទនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសាលដីកាជាចុងក្រោយទៅលើមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។ ប្រជាជន ចន្លោះពី១,៥ ទៅ ២ លាននាក់ ត្រូវស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារ ការសម្លាប់រង្គាល ការបង្អត់អាហារ […]
បណ្ណាល័យសាលាក្តីខ្មែរក្រហម នឹងបើកទ្វារទទួលស្វាគមន៍អ្នកសិក្សាស្រាវជ្រាវ មកពីគ្រប់មជ្ឈដ្ឋាននាពេលឆាប់ៗនេះ
បណ្ណាល័យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងត្រូវបើកទ្វារទទួលស្វាគមន៍ អ្នកសិក្សា ស្រាវជ្រាវ មកពីគ្រប់មជ្ឈដ្ឋាននាពេលឆាប់ៗនេះ។ នេះបើតាមការប្រកាសររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បង្កើតឡើងជាតម្រូវការសម្រាប់ការរៀបចំ ការអនុវត្តនូវកេរតំណែល និងការបន្សល់ទុករឿងក្តីរបស់សាលាក្តីខ្មែរក្រហម ។ម.ត.ឯ.ច. មានគោលបំណងតម្កល់ និងបម្រើការស្រាវជ្រាវ នូវសំណុំរឿងដែលបានមកពីការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដើម្បីឱ្យសាធារណៈជនអាចសិក្សាស្រាវជ្រាវ និងស្វែងយល់តាមរយៈឯកសារនានា ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ការប្រើប្រាស់ដើម្បីផ្ទុកទាំងឯកសាររឹង ឯកសារទន់ […]
យុវជន៖ ទស្សនកិច្ចសិក្សារបស់សាលាក្ដីខ្មែរក្រហម ទទួលបានចំណេះដឹងប្រវត្តិសាស្ដ្រច្បាស់ជាងការអានសៀវភៅ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សប្រមាណ ១៥០ នាក់ ដែលកំពុងសិក្សាថ្នាក់ទី ១២ នៃវិទ្យាល័យសម្ដេច ជួន ណាត ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ទៅទស្សនកិច្ចសិក្សាវិមានឈ្នះ ឈ្នះ សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ យុវតី ហ័ន់ វិឆេង ជាសិស្សថ្នាក់ទី ១២ “ខ” […]
