កម្ពុជា សម្រេចផ្តន្ទាទោសស្ត្រីហ្វីលីពីន​ ១៣នាក់​ ដែលពពោះជំនួស ដាក់ពន្ធនាគារម្នាក់ៗ ៤ឆ្នាំ

សាលាដំបូងខេត្តកណ្ដាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន និងករណី សមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន កើតឡើងនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជាអសាធារណៈដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៩៥ អ.ក ចុះថ្ងៃទី​០១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើស​មាន​ចែងឱ្យផ្ដន្ទាទោស […]

ត្រឹមតែ២ខែ! សាលាដំបូងរាជធានី ខេត្ត ដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋានបាន ៦,៨០០សំណុំរឿង ស្មើនឹង ៩៩ភាគរយ

ក្នុងរយៈពេល ៦៣ថ្ងៃ ក្រោយពីក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការ “ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌” ដែលរួមមាន យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤, សាលាដំបូង រាជធានី ខេត្ត ទូទាំងប្រទេស បានដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាន បានចំនួនប្រមាណ ៦,៨០០សំណុំរឿង ស្មើនឹង ៩៩% […]

អ្នកនាំពាក្យសាលាដំបូង បញ្ជាក់ពីការសម្រេចឃុំខ្លួនឈ្មោះ នី ណាក់ ជុំវិញសំណុំរឿងមិនរាងចាល និងមួលបង្កាច់ ប៉ះពាល់កិត្តិយសរដ្ឋមន្ត្រីក្រសួងការងារ

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៦៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនសង្ស័យឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួក ពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម […]

បុគ្គលតាំងខ្លួនជាព្រះរាជអាជ្ញាអមតុលាការកំពូល ទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឈ្មោះ ជា ដូ ភេទប្រុស កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ជានរៈ សាវង្ស ដែលមាន ID៖១០០០៩១៣៣៣៥១៤៩០៧ ចែករំលែក (Share) ព័ត៌មានមួយលើបណ្តាញសង្គមហ្វេសប៊ុក (facebook) ដោយបានសរសេរសំណេរ ដែលមាន ខ្លឹមសារថាៈ […]

5
Promotion