បង្កើនការរឹតបន្តឹងក្មេងទំនើង! ឯកឧត្តម ស សុខា ជំរុញឱ្យសាលាចូលរួមពិនិត្យលើសក់សិស្ស ដែលលាបពណ៌ ឬម៉ូតវែងខ្លីមិនសមរម្យ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ អាជ្ញាធរ រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមទាំងក្នុងខេត្តព្រៃវែង បង្កើនការរឹតបន្តឹងវិធានការបង្ក្រាបក្រុមក្មេងទំនើងដោយគ្មានលើកលែង ពោលគឺត្រូវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនពួកគេទៅស្ថាប័នតុលាការ។  ចំណែកវិធានការបង្ការបញ្ហានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងពីភាពចាំបាច់នៃការចូលរួមពីនាយកសាលា លោកគ្រូអ្នកគ្រូ ជាពិសេសអាណាព្យាបាល។ ឯកឧត្ដមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា «សិស្សមានសក់ពណ៌ផ្សេងៗក្រៅពីពណ៌ខ្មៅ ឬមានម៉ូតវែងខ្លីមិនសមរម្យ […]

រដ្ឋមន្ត្រីអប់រំ ប្តេជ្ញាប្រែក្លាយគ្រឹះស្ថានសិក្សាយ៉ាងហោចណាស់ ៥០០ ទៅ ១០០០ ឱ្យក្លាយជាសាលារៀនគំរូ ក្នុងរយៈពេលពីរឆ្នាំខាងមុខ

នៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើស សាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤។ ជាមួយគ្នានេះ ក្រសួងនឹងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន រួមមាន៖ ក្រុមនាយកសាលាល្អ, ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា, […]

រដ្ឋបាលខណ្ឌទួលគោក៖ ចាប់ពីថ្ងៃស្អែកតទៅ សាលាមិនអនុញ្ញាតិឲ្យលេងរបស់នេះទៀតទេ បើឃើញត្រូវដកហូត

“ចាប់ពីថ្ងៃស្អែកតទៅ សាលាមិនអនុញ្ញាតិឲ្យលេងរបស់នេះទៀតទេ បើឃើញសន្តិសុខ និងក្រុមប្រឹក្សាយុវជនត្រូវដកហូតយកមកទីចាត់ការ”។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌទួលគោក លើផេកហ្វេសប៊ុកនៅថ្ងៃទី១៩ ខែកក្កដានេះ៕

5
Promotion