សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមកបញ្ជាក់ជុំវិញមតិលើកឡើងថា អាមេរិកអាចមកចាប់ខ្មែរឥស្លាមដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ សម្តេចតេជោ ចាត់ទុកការលើកឡើងនេះ មិនអាចទៅរួចឡើយ សូម្បីតែរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ តាមរយៈសំណេរលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១១ ខែមីនានេះ សម្តេចតេជោ បានលើកឡើងថា៖ «ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ វារីកកាន់តែធំព្រោះអ្វី ដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្កគ្រោះថ្នាក់ […]
Tag: សាសនា
មកដឹងការពិត! បដិមាសាងថ្មីនេះ ពុំមែនជាបដិមាព្រះវិស្ណុ ឬបដិមាប្លែកអ្វីនោះទេ គឺជា «ព្រះពោធិសត្វអវលោកេស្វារៈ» ដែលយកតាមរចនាបទសម័យមហានគរ
ថ្មីៗនេះ រដ្ឋបាលខេត្តឧត្តរមានជ័យបានបង្ហោះពីការកសាងបដិមាមួយ ហើយក៏មានអ្នកមួយចំនួន ដែលមិនបានស្គាល់ បានតិះដៀលនិងដេញដោល (អ្នកខ្លះក៏យកទៅបង្ហោះតិះដៀល) ថា ហេតុអ្វីបានជាឆ្លាក់រូបព្រះវិស្ណុមានរូបព្រះនៅនឹងម្រាមជើង? ម៉េចបានឆ្លាក់រូបអីចឹង? រូបស្អីគេ?។ល។ ដ្បិតមិនឃើញខាងរដ្ឋបាលខេត្តបកស្រាយ តែឥឡូវនេះ មានមន្ត្រីជានខ្ពស់ក្រសួងធម្មការ និងសាសនា រួមទាំងអ្នកធ្លាប់សិក្សាឯកទេសបដិមាវិទ្យា និងសិល្បៈពុទ្ធសាសនាមួយចំនួន ចេញមកបកស្រាយជាបន្តបន្ទាប់ កុំឱ្យមានការយល់ច្រឡំតទៅទៀត។ ឯកឧត្តមបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានឱ្យដឹងនៅថ្ងៃទី១២ ខែមករានេះថា៖ […]
កម្ពុជា ជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាម នៅទីក្រុងម៉ាក់កា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិតអគ្គលេខាធិការង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈ ប្រតិភូ […]
ព្រះមហាក្សត្រ៖ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អប្រសើរ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និង ស្ថិរភាពសង្គមល្អប្រសើរ។ ព្រះរាជបន្ទូល ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្រ្តាស្លឹករឹតខ្មែរ […]
ទោះបីសុំទោសសាធារណៈ តែក្រសួងមហាផ្ទៃនឹងបន្តពិនិត្យនីតិវិធីច្បាប់ ចំពោះសមាគមទេវ សក្ខី ភគវន្ត
ក្រសួងមហាផ្ទៃនឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្តក្រោយពេលក្រសួងធម្មការនិងសាសនាបានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំមួយដឹកនាំដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជាមួយ សមាគមទេវ សក្ខី ភគវន្ត ស្តីពីករណី លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំ ដោយមានការអញ្ជើញពី ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ […]
បណ្ឌិត អ៊ិន សុផល៖ មិនអាចនៅស្ងៀមបាន ព្រោះពួកគេ មុននឹងសម្លាប់ប្រជាជនខ្មែរ គឺសម្លាប់ព្រលឹងជាតិខ្មែរជាមុន!
សាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅពិធីការជាតិ-អន្តរជាតិលោកបណ្ឌិតអ៊ិន សុផល បានបញ្ចេញមតិយោបល់ជុំវិញការលើកឡើងរបស់មេដឹកនាំ សមាគមទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ ប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានបំភាន់ជំនឿធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ លោកបណ្ឌិតអ៊ិន សុផល បានសរសេររៀបរាប់លើបណ្ដាញសង្គមនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមថា៖ មិនអាចនៅស្ងៀមបាន ព្រោះពួកគេ មុននឹងសម្លាប់ប្រជាជនខ្មែរ គឺសម្លាប់ព្រលឹងជាតិខ្មែរជាមុន !បាវនាជាតិកម្ពុជាៈ ជាតិ ! សាសនា ! […]
សមាគមអតីតអ្នកបួសខ្មែរ ថ្កោលទោសជនតាំងខ្លួនជាសាស្តា ដែលបានបកស្រាយព្រះធម៌ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនាខ្មែរ
សមាគមអតីតអ្នកបួសខ្មែរ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះជនតាំងខ្លួនជាសាស្តា ដែលបានបកស្រាយព្រះធម៌ មានចំណុចខ្លះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនាខ្មែរ ដែលការពន្យល់នោះ បានប្រាសចាកពីខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និយាយបំភាន់ជំនឿខ្មែរ និងប៉ះពាល់ដល់ការប្រតិបត្តិរបស់ព្រះសង្ឃខ្មែរ។ ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមអតីតអ្នកបួសខ្មែរ នៅថ្ងៃទី២៨ ខែមករានេះ បានបញ្ជាក់ថា ការពន្យល់នោះ បានប្រាសចាកពីខ្លឹមសារ ដើមនៃព្រះពុទ្ធវចនៈ និយាយបំភាន់ជំនឿខ្មែរ និងប៉ះពាល់ដល់ការប្រតិបត្តិរបស់ព្រះសង្ឃខ្មែរ។ បុគ្គលតាំងខ្លួនជាសាស្តា សក្ខី ភគវន្ត រូបនេះបានពោលថា៖១. ព្រះត្រៃបិដក គឺជាព្រះត្រៃបិដកមិនគ្រប់ទឹក២. ការបួសជាព្រះសង្ឃ […]
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង៖ មានសន្តិភាព ទើបមានការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិជំនឿសាសនា
«មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិជំនឿសាសនា»។ នេះជាការថ្លែងរបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដង្ហែអង្គផ្កាប្រាក់វេរប្រគេនព្រះសង្ឃ វត្តត្រពាំងវែង ឃុំព្រះនិពាន្ត គងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា […]
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រធានសភាអារ៉ាប៊ីសាអូឌីតថា កម្ពុជា គឺជាប្រទេសគំរូនៃការអនុវត្តគោលនយោបាយសុខុដុមនីយកម្មសាសនា នៅអាស៊ីអាគ្នេយ៍
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។ សម្តេចតេជោ បានលើកឡើងថា នៅកម្ពុជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែយើងខ្ញុំមិនព្រងើយកន្តើយនឹងសហគមមូស្លីមឡើយ […]
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើគណៈសង្ឃនាយក ពិនិត្យរឹតបន្តឹងចំពោះភិក្ខុសាមណេរដែលប្រើប្រាស់បណ្តាញសង្គម
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សូមបវរណាដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ សូមគោរពប្រតិបត្តិនូវព្រះធម៌វិន័យ ខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ ភាសាបាលី សំស្ក្រឹត សូត្រគម្ពីរព្រះត្រ័យបិដកសូត្របាតិមោក្ខនិងសិក្សាប្រព័ន្ទបច្ចេកវិទ្យាឌីជីថល ដើម្បីជាទន់ក្នុងការផ្តល់នូវឱវាទដល់ព្រះជាពុទ្ធបរិស័ទ ទូទាំងប្រទេស និងផ្សព្វផ្សាយលើពិភពលោក ខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ពិនិត្យណែនាំដល់ ភិក្ខុ សាមណេរណា ដែលប្រើប្រាស់បណ្តាញសង្គម […]
