សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តបទៅនឹងអ្នកចូលបញ្ចេញមតិយោបល់ពាក់ព័ន្ធសិទ្ធិកុមារ ចំពោះករណីក្មេងស្រីតូចដ៏គួរឲ្យអាណិតស្រឡាញ់ ដែលបានឈរលក់ផ្កាឲ្យភ្ញៀវទេសចរ នៅរមណីយដ្ឋានមួយកន្លែង។ នៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី២៣ ខែមេសា សម្តេចតេជោបានសរសេរថា៖ «ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារីស៊ុន ស្រីតីអាយុ៤ឆ្នាំ។ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រឹកថ្ងៃអាទិត្យទី២៧មេសា ឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ។ ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ»។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន(comment) លើកពីសិទ្ធិកុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធិរស់រានមានជីវិតដែលវាផ្តើមចេញពីក្រពះ និងសូមកុំប្រញាប់វិនិច្ឆ័យមុនពេលយើងដឹងរឿងពិត ដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កំសត់នេះថែមទៀត»។ សម្តេចតេជោ […]