កម្ពុជាបង្ហាញស្ថានភាពពិតជាក់ស្ដែងនៅតំបន់ព្រំដែនដែលប៉ះពាល់ដល់សិទ្ធិមនុស្ស ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

កាលពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ឯកឧត្តមទេសរដ្ឋមន្តី កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សមាសភាពគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា មន្ត្រីជាន់ខ្ពស់ គ.ស.ម.ក. ក្រសួងមហាផ្ទៃ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល សមាជិក គ.ស.ម.ក. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមន្ត្រីបច្ចេកទេសកិច្ចការព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា […]

CHRC ប្តឹងទៅគ្រប់ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិទាំងអស់ ឱ្យថៃបញ្ឈប់អំពើឈ្លានពាន និងទទួលខុសត្រូវទាំងស្រុងចំពោះជនស៊ីវិលរងគ្រោះនៅតាមព្រំដែន

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានប្តឹងទៅគ្រប់ស្ថាប័នសិទ្ធិមនុស្សទាំងអស់ឲ្យពួកគេបានដឹងច្បាស់ កាន់តែជ្រួតជ្រាបពីអត្តចរិតព្រៃរបស់រដ្ឋាភិបាលថៃ និងយោធាថៃនូវចរិតពាល ចរិតឈ្លានពាន រំលោភសិទ្ធិមនុស្ស រំលោភកិច្ចព្រមព្រៀង  និងមិនស្គាល់ច្បាប់ទម្លាប់។  លិខិតរបស់ CHRC នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា កងកម្លាំងយោធាថៃបានបន្តការឈ្លានពានមកលើប្រទេសកម្ពុជានៅខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដោយប្រើអាវុធធនធ្ងន់ យន្តហោះចម្បាំង F-16 និងផ្សែងពុល បង្កឲ្យមានមនុស្សរបួសនិងស្លាប់ បំផ្លាញផ្ទះសម្បែង […]

ឯកឧត្តម កែវ រ៉េមី៖ ថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុ វិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ ការលើកឡើងនេះ ក្នុងជំនួបជាមួយឯកឧត្តម Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សនៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបបានឱ្យដឹងថា  ឯកឧត្ដមទេសរដ្ឋមន្រ្តី កែវ រ៉េមី […]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទូចដល់សហគមន៍អន្តរជាតិជួយជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីក្រុមទាហានឈុតខ្មៅថៃចាប់រំលោភយ៉ាងព្រៃផ្សៃលើស្ត្រីខ្មែរ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ចាត់ទុកករណីក្រុមទាហានឈុតខ្មៅថៃចាប់រំលោភយ៉ាងព្រៃផ្សៃលើស្ត្រីខ្មែរ ជា”ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង “។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ក្នុងសេចក្តីថ្លែងការណ៍ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា អំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាព ផ្សេងៗចំពោះពលករកម្ពុជា […]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជុំវិញការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ ខែកញ្ញានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជា រួមទាំងព្រះសង្ឃ […]

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បដិសេធការចោទប្រកាន់ថា អាជ្ញាធរររឹតត្បិតសិទ្ធិបញ្ចេញមតិជាង ៩០ភាគរយ

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា បានលើកឡើងថា ការចោទប្រកាន់របស់អង្គការអាដហុក ទៅលើអាជ្ញាធរនៅតាមមូលដ្ឋានបានគៀបសង្កត់សិទ្ធិសេរីភាពបញ្ចេញមតិជាង៩០% នៅពេលបើកការជួបជុំជាមួយប្រជាពលរដ្ឋម្តងៗនោះ គឺ ជារឿងមិនពិតដែលមិនបានឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គមជាតិឡើយ ។ កាលពីថ្ងៃ១០ ខែកុម្ភៈ អង្គការអាដហុកបានចេញផ្សាយរបាយការណ៍មួយបង្ហាញថា ក្នុងឆ្នាំ២០២៤កន្លងមក មានជាង៩០% អាជ្ញាធរតាមសហគមន៍មូលដ្ឋាន ស្ថិតក្នុងភូមិចំនួន២៩៦ ឃុំចំនួន១១១ ស្រុកចំនួន ៦៦ នៃខេត្តគោលដៅចំនួន២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំដោយសន្តិវិធី ដែលជា […]

កម្ពុជា មិនដោះដូរអធិបតេយ្យភាពជាតិរបស់ខ្លួនជាមួយនឹងការអនុគ្រោះណាមួយឡើយ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញការសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់​សភាអឺរ៉ុបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយខ្លឹមសារនៃសេចក្តីសម្រេចនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋានជាក់ស្តែងពិតប្រាកដ ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។ អ្នកនាំពាក្យ គ.ស.ម.ក. បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី២៩​ ខែវិច្ឆិកា​ឆ្នាំ២០២៤ ដោយបានលើកឡើងនូវការពន្យល់​លើចំណុចមួយចំនួន ដោយផ្អែកលើបរិបទជាក់ស្តែងក្នុងសង្គមកម្ពុជា ដូចខាងក្រោម៖ ១.រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សយ៉ាងច្បាស់ តាមរយៈការបញ្ចូលបទប្បញ្ញត្តិសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយរាល់យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ ការផ្តល់សច្ចាប័ន​ […]

គ.ស.ម.ក.៖ អង្គការ APHR ចោទកម្ពុជា ដោយគ្មានមូលដ្ឋាន ខុសពីការពិត និងមានលក្ខណៈនយោបាយ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើការបដិសេធចំពោះសេចក្ដីថ្លែងការណ៍របស់ ASEAN Parliamentarians for Human Rights (APHR) ដែលគ្មានមូលដ្ឋាន ខុសពីការពិត និងមានលក្ខណៈនយោបាយ។ ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាការអនុវត្តសិទ្ធិមនុស្សទេ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា សេចក្ដីថ្លែងការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជានោះទេ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការស្រាយបំភ្លឺថា៖ ១. APHR […]

អ្នកនាំពាក្យ ប្រាប់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស កុំសន្និដ្ឋានកម្ពុជា ដោយមើលតែមួយជ្រុង

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីបំភ្លឺរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា គ.ស.ម.ក. បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ […]

OHCHR ត្រៀមខ្លួនគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការសិទ្ធិមនុស្ស និងកិច្ចការពន្ធនាគារ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំមកនេះ ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខណ្ឌច្បាប់ ព្រមទាំងការផ្តល់អនុសាសន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបជាមួយលោកស្រី Roueida El Hage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណ OHCHR […]

5
Promotion