ឆ្នាំនេះមានសិល្បករសិល្បការិនីតូចតួចបំផុតដែលបានចូលរួមថតអបអរសាទរឆ្នាំថ្មីនៅក្នុងឆ្នាំបើប្រៀបធៀបទៅនិងរាល់ដង តែទោះជាយ៉ាងសិល្បករសិល្បការិនីទាំងអស់បានសម្តែងការត្រេអរចំពោះការជួបជុំគ្នា និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ ។ ឆ្នាំនេះសមាគមទូរទស្សន៍កម្ពុជា បានរៀបចំថតកម្មវិធីចម្រៀងដើម្បីអបអរសាទរឆ្នាំថ្មីឡើងវិញ ដោយបានអញ្ជើញសិល្បករសិល្បការិនីជាច្រើនចូលរួមច្រៀងរាំកម្សាន្តមានទាំងបទចម្រៀង រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងកន្រ្តឹមជាដើម… ។សិល្បករសិល្បការិនីដែលមានវត្តមាននៅក្នុងការថតនោះម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ច្នៃយ៉ាងប្រណិតពី ហួលផាមួង សំពត់បត់ អាវប៉ាក់ ដែលបង្ហាញពីអត្ថសញាណជាតិ ។ តារាចម្រៀងដែលបានចូលរួមនៅក្នុងការថតពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រូមមាន លោក យ៉ែម សំអូន , ឈឿន ឧត្តម , ហេង […]
Tag: សិល្បករ
អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសិល្បករចំនួន ២៦នាក់ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមតនកោដ្ឋ
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករ ២៦ នាក់រូបចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមតនកោដ្ឋ នៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះនៅមុខសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៧១នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ ២០២៤ ។ សិល្បករសិល្បការិនីដែលបានចូលរួមដាក់កម្រផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះកុរណាព្រះបរមរតនកោដ្ឋ រួមមាន ២៦ នាក់ ដូចជាតារាចម្រៀងលោក […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកៀរគរសប្បុរសជន និងសិល្បករ សិល្បការិនី រួមទាំងបុគ្គលិក ១៣១នាក់ នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា នូវថវិកាចំនួន ១៥៨.១០០ ដុល្លារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច រូមជាមួយសប្បុរសជននៃ Galaxy Navatra Group បាននាំយកថវិកាចំនួន ១៥៨,១០០ដុល្លារអាមេរិក ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា
មើលសម្រស់តារាស្រីល្បីៗតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ចិន
នៅក្នុងឱកាសចូលបុណ្យចូលឆ្នាំ ចិន ២០២៤ នេះ សិល្បករ ខ្មែរ ជាច្រើនរូបបានរំលេចនូវឈុតសម្លៀកបំពាក់ប្រពៃណី ចិន យ៉ាងស្រស់ស្អាត ដើម្បីអបអរក្នុងឱកាសពិសេសនេះ
ឯកឧត្តម ហ៊ុន ម៉ាណែត សរសើរនិងអរគុណ ចំពោះសិល្បករនិងកីទ្បាករ ដែលចូលរួមយ៉ាងសកម្ម ដើម្បីលើកស្ទួយវិស័យសិល្បៈនិងកីទ្បានៅកម្ពុជា
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនី កីទ្បាករ និងកីទ្បាការិនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា។
