សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡាដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក និងបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។ […]
Tag: សិល្បៈ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ មនុស្សដែលគ្មានសិល្បៈ គឺមិនមានភាពសប្បាយរីករាយ មិនមានការស្វែងយល់ពីអ្នកដទៃ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការ រៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជា កាន់តែរីកចម្រើន។ ការនាំរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពររបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម សាយ សំអាល់ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ការគាំទ្រដល់អ្នកដែលមានឆន្ទៈជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ការគាំទ្រដល់អ្នកដែលមានឆន្ទៈជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ ក្នុងរូបភាពណាមួយដូចជា ធនធាន បច្ចេកទេស និងការតម្រង់ទិសជាដើម ដើម្បីបំផុសចលនាជាតិនិយម ក្នុងការកសាង ថែរក្សាវប្បធម៌ជាតិ។ ការថ្លែងរបស់សម្តេចធិបតី ក្នុងពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន […]
កូនៗធំពេញវ័យអស់អ្នកឧកញ៉ា ម៉ៅ ចំណាន ដាច់ចិត្តវិលមកដឹកនាំសិល្បៈ ខ្មែរ ឱ្យរីកចំម្រើននៅអាណត្តិថ្មី ព្រោះតែក្តីស្រឡាញ់ !
បន្ទាប់ពីកូនៗធំពេញវ័យអស់ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាអតីតពិធីការិនីល្បីឈ្មោះកាលពី ២០ ឆ្នាំមុន បានសម្រេចចិត្តវិលត្រឡប់មកដឹកនាំសិល្បៈឱ្យរីកចំម្រើនប្រសិនបើជាប់ជាប្រធានសមាគនៅអណត្តិថ្មីនេះ ដោយសារតែអ្នកឧកញ៉ានៅតែស្រឡាញ់ និងពេញចិត្ត ហើយចង់លើកស្ទួយវិស័យនេះឱ្យខ្លាំងក្លាឡើង
