ការបើកបរបញ្ច្រាសទិសចរាចរណ៍ ជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ថែមទាំងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ!

ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ យានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត។ យោងតាមមាត្រា៤៣ ជំពូកទី៧ នៃច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ ២០១៤ ការបើកបរបញ្រ្ចាសទិសចរាចរណ៍ នឹងត្រូវកាត់ ៤ពិន្ទុ ពីបណ្ណបើកបរ។ ទន្ទឹមនឹងនេះ ក្រសួងសំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ៕

AIP បង្កើនសមត្ថភាពគ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ដើម្បីបង្រៀនបន្តដល់កម្មករនិយោជិតនៅតាមរោងចក្រ

អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលលើកទី២ស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” ដែលជាផ្នែកមួយនៃកម្មវិធី “បង្ការ និងបង្កើនការចូលរួម”។​វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល២ថ្ងៃពេញ នៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានលើកឡើងថា ការបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមដែលជាគ្រូបង្គោល ក្នុងការបង្កើនសមត្ថភាព សុវត្ថិភាពចរាចរណ៍ស្តីពីវិធានការណ៍បង្ការគ្រោះថ្នាក់ចរាចរណ៍ និងជំនាញសម្របសម្រួលដើម្បីអាចបង្រៀនបន្ត […]

5
Promotion