មានសម្ពាធផ្លូវចិត្ត កញ្ញា ស៊ីន យូប៊ីន ប្រកាសផ្អាកមិនទទួលការងារដល់បំណាច់ឆ្នាំ ២០២៥!

ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥មកតារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន ហាក់មានយីអ៊ុនមិនសូវល្អប៉ុន្មានទេ ទាំងរឿងការងារនិងរឿងផ្ទាល់ខ្លួន រហូតថ្មីៗនេះដោយមានអារម្មណ៍ថាមានសម្ពាធផ្លូវចិត្ត នាងប្រកាសមិនទទួលការងាររហូតដល់បំណាច់ឆ្នាំ២០២៥ ។  បន្ទាប់ពីមានបញ្ហាជាមួយគណនេយ្យហ្វេសប៊ុករបស់ខ្លួន កញ្ញា ស៊ីន យូប៊ីន ត្រូវបានមហាជនមើលឃើញនូវចំណុចអវិជ្ជមានជាច្រើន តែទោះជាយ៉ាងណា ស៊ីន យូប៊ីន បានចេញមុខសូមទោសដល់មហាជនផងដែរចំពោះការអាក់ខានរបស់ខ្លួនក្នុងអំឡុងពេលដែលប្រទេស កម្ពុជា មានបញ្ហាជាមួយប្រទេស ថៃ ។  មកទល់ពេលនេះកញ្ញា ស៊ីន យូប៊ីន មានអារម្មណ៍មិនសូវសប្បាយចិត្ត […]

ឆ្នាំណាក៏ដូចឆ្នាំណា ស៊ីន យូប៊ីន ធ្វើឱ្យបរទេសសរសើរជាមួយឈុតសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតដោយស្នាដៃផ្ទាល់ ! 

រយៈពេល៣ឆ្នាំមកហើយដែលតារាសម្តែង ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ជាប់ៗគ្នានៅក្នុងព្រឹត្តិការណ៍ HOFS នៅប្រទេស សិង្ហបុរី ជាក់ស្តែងរាល់ពេលទទួលពានរង្វាន់ម្តងៗនាងបានច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗដោយស្នាដៃខ្លួនឯងផ្ទាល់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវអន្តរជាតិ ។ ឈុតសម្លៀកបំពាក់ដែលតារាស្រី ស៊ីន យូប៊ីន គ្រងនៅក្នុងថ្ងៃទទួលពានរង្វាន់ពីព្រឹត្តិការណ៍ HOFS ( Hall of Fame Singapore ) គឺច្នៃយ៉ាងប្រណិតចេញពីស្នាដៃរបស់នាងពិតៗ ដោយនាងបានរំលេចជាមួយរូបតំណាង២៥ខេត្តក្រុងនៃប្រទេស កម្ពុជា មានទាំង ព្រះបរមរាជវាំង រូបតាដំបងគ្រញូង រូបឆ្នាំងដី និង រូបសត្វព្រាប ដើមត្នោត និងឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង […]

5
Promotion