អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ចេញមតិជុំវិញការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋមួយចំនួន ដែលហាក់បីដូចជាការញុះញង់ស្អប់ជាតិសាសន៍ទាំងមូល និងអយុត្តិធម៌សម្រាប់អ្នករកស៊ីស្លូតត្រង់ដែលស្រលាញ់សន្តិភាពដូចពលរដ្ឋកម្ពុជាដែរ។ តាមរយៈសំណេរលើគណនីហេ្វសប៊ុកនៅយប់ថ្ងៃទី២៥ ខែធ្នូនេះ ឯកឧត្តម ប្រាក់ សោភ័ណ បានរៀបរាប់ដូច្នេះថា៖ «សួរខ្ញុំថាមានការឈឺចាប់ទេដែលថៃធ្វើបាបខ្មែរមកដល់នេះ? ខ្ញុំជាអ្នកធ្លាប់ចូលចិត្តញាំម្ហូបថៃ ស្តាប់បទចំរៀងថៃតាំងពីក្មេង ចង់អោយប្រទេសខ្មែរមានបានជឿងលឿនដូចអ្នកជិតខាង តែគ្រប់យ៉ាងបានផ្លាស់ប្តូរអារម្មណ៍ដែលខ្ញុំធ្លាប់មានដោយសារឈឺចាប់មិនអាចរៀបរាប់អស់។ខ្ញុំជឿថាមកដល់ម៉ោងនេះមានប្រជាជនយើងច្រើនណាស់បានប្រកាសធ្វើពហិការមិនប្រើរបស់ថៃ គឺជាការសម្រេចចិត្តរៀងខ្លួន ។ ខ្ញុំមិនដែលបានប្រកាស់ដូចបងប្អូន តែផ្ទះខ្ញុំលែងមានរបស់ថៃ សូម្បីតែអាវក្ងានមវាលក្លៀកក៏ចោល ច្រាស់និងថ្នាំថ្មាំដុះធ្មេញគ្រឿងក្នុងបន្ទប់ទឹកដូរចេញទាំងអស់ គ្រឿងទេសក្នុងចង្ក្រានបាយត្រូវបានរើចេញចោលអស់ហើយ […]
Tag: សៀមរាប
ស្ត្រីដែលតាំងខ្លួនជា«ព្រះនាងឥន្ទ្រទេវី»បានសន្យាបញ្ឈប់សកម្មភាពដែលធ្វើឲ្យប៉ះពាល់ព្រះពុទ្ធសាសនា ក្រោយអាជ្ញាធរចុះទៅណែនាំ
លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថាមានបារមីចូលសណ្ឋិត បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួន ក្រោយអាជ្ញាធរខេត្តសៀមរាប និងមន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធ ចុះណែនាំឲ្យបញ្ឈប់ទង្វើដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា។ មន្រ្តីជំនាញពាក់ព័ន្ធដឹកនាំដោយលោក យុន លីណេ អភិបាលរងខេត្តសៀមរាប និងមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ […]
ក្រុមយុវជនខេត្តសៀមរាប រំពឹងថា ខ្លែងឯកខ្មែរនឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលខាងមុខ
លោក ហូ សម័យ ប្រធានក្រុមការងារយុវជនខេត្តចុះមូលដ្ឋានស្រុកសូទ្រនិគម បានលើកឡើងថា ក្នុងនាមជាយុវជនម្នាក់ លោកពិតជាមានការព្រួយបារម្ភពីការបាត់បង់ ខ្លែងឯកខ្មែរ ដែលជាមរតកសិល្បៈដ៏ផូរផង់របស់ខ្មែរយើង ។ ដូច្នេះទើបលោក រួមជាមួយក្រុមការងារយុវជនមកពីបណ្តាក្រុង ស្រុកផ្សេងៗនាំគ្នាមករៀនសូត្រអំពីរបៀបធ្វើខ្លែង របៀបធ្វើឯក ពីសំណាក់ព្រឹទ្ធាចារ្យដែលលោកនៅចេះចាំ ។ លោក ហូ សម័យ បន្តថា “ថ្ងៃនេះយើងបាននាំយុវជនជាង ៣០នាក់មករៀនជាមួយលោកតា ស៊ន់ ដែលរស់នៅភូមិព្រំកុដ្ឋ សង្កាត់បល័ង្គ […]
ខួប១ឆ្នាំ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរចេញ-ចូល ១លាន៣សែននាក់
ពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) បានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Weng Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក Liu Minglin អគ្គនាយកក្រុមហ៊ុនវិនិយោគខេត្តយុនណាន Yunnan Investment Group) និងឯកឧត្តម ប្រាក់ សោភ័ណ […]
ទស្សនៈបណ្ឌិត៖ ភាពសាមញ្ញរបស់សម្តេចធិបតី ជាគំរូដ៏ត្រចះត្រចង់សម្រាប់នាម៉ឺនសព្វមុខមន្ត្រីឯទៀត
“សម្តេចធិបតី ជាមេដឹកនាំរបស់ប្រជាជន ជ្រើសរើសដោយប្រជាជន និងដើម្បីប្រជាជន។ ភាពសាមញ្ញរបស់សម្តេចធិបតី ជាគំរូដ៏ត្រចះត្រចង់សម្រាប់នាម៉ឺនសព្វមុខមន្ត្រីឯទៀត ដែលមានឥរិយាបថបែបអភិជននិយមដែលនៅដាច់សែនឆ្ងាយពីប្រជាជន សូមផ្លាស់ប្តូរឥរិយាបថទៅជាមនុស្សរបស់ប្រជាជន និងដើម្បីប្រជាជន”។ នេះបើតាមការលើកឡើងរបស់លោ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជាថ្មីម្តងទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញភាពសាមញ្ញា និងស្និទ្ធស្នាលជាមួយបងប្អូនអាជីវករ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ព្រមទាំងថ្វាយបង្គំព្រះ នៅវត្តឥន្ទបត្តបុរីខាងជើង និងខាងត្បូងអង្គរវត្តនាថ្ងៃ១៥ […]
រដ្ឋមន្ត្រីនិយាយតិច ធ្វើច្រើន ឯកឧត្តម សុខ សូកេន ជិះរ៉ឺម៉កកង់បីពិនិត្យមើលស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាប
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងារប្រតិបត្តិរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាជាច្រេីនរូប កាលពីចុងសប្តាហ៍កន្លងទៅនេះ បានអញ្ជេីញធ្វើដំណើរដោយរ៉ឺម៉កកង់បី ដេីម្បីបន្តពិនិត្យវឌ្ឍនភាពនិងស្វែងយល់ឱ្យបានកាន់តែច្បាស់ពីស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដោយបានអញ្ជើញទៅពិនិត្យមើលទីតាំងសំខាន់ៗមួយចំនួន រួមមាន៖ ទីតាំងលក់សំបុត្រគ្រឹះស្ថានអង្គរ ភូមិព្រះដាក់ និងគោលដៅទេសចរណ៍មួយចំនួនទៀតផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ជាច្រើនរូបប្រកបដោយភាពស្និទ្ធស្នាល ដើម្បីស្ដាប់នូវមតិយោបល់បន្ថែមពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផងដែរ។ កន្លងទៅ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល បានថ្លែងកោតសរសើរដល់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសទេសចរណ៍ ដែលចូលមកកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ […]
រាជរដ្ឋាភិបាល បង្កើតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំណុះក្រោមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
រាជរដ្ឋាភិបាល បានសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ថ្នាក់ស្មើនាយកដ្ឋានចំណុះ អគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ បើតាមអនុក្រឹត្យ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវមានភារកិច្ច ដូចជា ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ, សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងនិងជុំវិញអាកាសយានដ្ឋានអន្តរជាតិ ,និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប ទាំងដែលអភិបាលខេត្តមិនដឹងខ្លួន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប ទាំងដែលអភិបាលខេត្តមិនដឹងខ្លួន។ នេះបើតាមការឲ្យដឹងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា […]
អស្ចារ្យ! រកឃើញព្រែកជីកបុរាណមុនសម័យព្រះបាទជ័យវរ្ម័នទី៧ កសាងពីភ្នំគូលែនចុះដល់ជាប់មាត់ទន្លេសាប
ក្រុមអ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រែកជីកបុរាណមួយឈ្មោះ ព្រែកស្រមោច មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង
រយៈពេល២ថ្ងៃ ខេត្តសៀមរាប ទទួលបានទេសចរជាតិ និងអន្តរជាតិមកកម្សាន្តជិត ៥០ម៉ឺននាក់
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល០២ថ្ងៃ គឺថ្ងៃទី១៣ និងថ្ងៃទី១៤ មេសា នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ចំនួន៤៦៣,៥៤០ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ៧,៨០៧ នាក់ និងភ្ញៀវទេសចរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤៥៨,០០០ នាក់។ របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំនួនខាងលើនេះ នៅថ្ងៃទី១៤ ខែ មេសា […]
