សម្តេចតេជោ ហ៊ុន សែន ត្រៀមទម្លាយសារឆ្លងឆ្លើយទាំង២៩៥នៃសារក្នុងករណីលោក សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកសម្តេចជាសត្រូវ

អំឡុងបំពេញទស្សនកិច្ចនៅប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន បានទម្លាយសារថា សម្ដេចមានឯកសារជាអក្សរ ជាសំឡេងជាច្រើនរាប់ការនិយាយតាមទូរសព្ទដែលលោក សេង សារី សុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយអ្នកស្រី មួ សុខហួរ លោក អេង ឆៃអៀង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ។ នៅរាត្រីថ្ងៃទី៦កុម្ភៈម្សិលមិញ បន្ទាប់ពីលោក សេង សារី បាននិយាយភូតកុហកនៅក្នុងកម្មវិធីវិទ្យុអាស៊ីសេរីករណីបែកធ្លាយសារសំឡេងឆ្លងឆ្លើយរវាងសម្ដេចតេជោជាមួយនិងអ្នកវិភាគរូបនេះ សម្តេចតេជោបញ្ជាក់ថា សម្តេចមិនដែលចាត់ទុកលោក សេង សារី […]

សម្តេចតេជោ ហ៊ុន សែន មិនដែលចាត់ទុកលោក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនដែលចាត់ទុកលោក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយតែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ ការបញ្ជាក់របស់សម្តេចធ្វើឡើងក្រោយលោក សេង សារី ឆ្លេីយឆ្លងជាមួយវិទ្យុអាស៊ីសេរីកាលពីរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងមានវត្តមាននៅប្រទេសឡាវក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅទីនោះ បានសម្រេចចិត្តផ្ដាំផ្ញើសារមួយតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅរាត្រីថ្ងៃទី៦កុម្ភៈម្សិលមិញ បន្ទាប់ពីលោក សេង សារី អ្នកវិភាគនិរទេសខ្លួននៅប្រទេសអូស្ដ្រាលីបាននិយាយភូតកុហកនៅក្នុងកម្មវិធីឆ្លើយឆ្លងមួយរបស់វិទ្យុអាស៊ីសេរីករណីបែកធ្លាយសារសំឡេងឆ្លងឆ្លើយរវាងសម្ដេចតេជោជាមួយនិងអ្នកវិភាគរូបនេះ។ សម្តេចតេជោបានសរសេរគូសបញ្ជាក់ថា […]

5
Promotion