អ្នកស្រាវជ្រាវ៖ រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បន្តខិតខំទាញប្រយោជន៍សេដ្ឋកិច្ចពីសមុទ្រ

បណ្តាប្រទេសនៅលើពិភពលោក ដែលមានព្រំដែនជាប់សមុទ្រ គឺ សុទ្ធសឹងទទួលផល និងទាញយកផលប្រយោជន៍ពីសមុទ្រទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានដូចជា ការយកធនធានធម្មជាតិពី បាតសមុទ្រ (មានប្រេងកាត….ជាដើម) លើសមុទ្រ(មានការនេសាទ ការចិញ្ចឹមត្រី…ជាដើម)។ ចំពោះ ប្រទេសកម្ពុជាវិញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពីអាណត្តិទី៦ រហូតមកដល់ទី ៧ ដែល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែនានា ដើម្បីទាញប្រយោជន៍សេដ្ឋកិច្ចពីសមុទ្រ […]

កម្ពុជា​ ជួយគុយបាដែលកំពុងខ្វះខាតស្បៀង​ ដោយសារការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូល ហើយទន្ទឹមនឹងនោះ សម្ដេចតេជោ មានបំណងជំរុញការនាំចេញនិងនាំចូលនូវផលិតផលទៅវិញទៅមក

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលថ្មី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលថ្មី។ សម្តេចបញ្ជាក់ថា ការធ្វើធុរកិច្ច អត់មានជាប់និន្នាការនយោបាយនោះឡើយ ការជំរុញធុរកិច្ច ងាយស្រួលជាងការទូត និងនយោបាយ ហើយនយោបាយទាក់ម៉ូយរបស់សម្តេចមិនមែនបានតែខ្យល់នោះទេ គឺបានលទ្ធផលជាក់ស្តែង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ការលើកស្ទួយតម្លៃវប្បធម៌ជាតិ ជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ទិវាវប្បធម៌ជាតិ គឺជា ទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ខណៈសម្តេចក៏បានអះអាងថា ការលើកស្ទួយតម្លៃនៃសម្បត្តិវប្បធម៌ជាតិ គឺជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពផងដែរ

វិស័យពីរនេះ នឹងរុញកំណើនសេដ្ឋកិច្ចកម្ពុជាដល់ ៦,៤% នៅឆ្នាំ២០២៤

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤។ របាយការណ៍បានលើកឡើងថា ក្នុងពេលដែលភាពមិនប្រាកដប្រជានៅមានកម្រិតខ្ពស់នៅឡើយ ដោយសារហា​និភ័យនៃការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសដែលមានសេដ្ឋកិច្ចធំៗ មួយចំនួន នៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តថមថយបន្តិចថែមទៀត ធៀបនឹងឆ្នាំ២០​២៣។ យ៉ាងណាមិញ នៅកម្ពុជា សេដ្ឋកិច្ចត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យ កម្មន្តសាល។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងន ស្ថានភាពទេសចរណ៍ក្នុងតំបន់ […]

លទ្ធផលជំរឿនចុងក្រោយ៖ ​អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាកើនដល់ជាង ៧៥ម៉ឺន និងស្រូបយកកម្លាំងពលកម្មជិត ៣លាននាក់

លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ […]

UNកោតសរសើរកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម ជួយរដ្ឋសមាជិកដោះស្រាយវិបត្តិពន្លឿនការស្តារសេដ្ឋកិច្ច

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែសីហាម្សិលមិញ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារ សមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»

មកស្វែងយល់ពីកត្តាអំណោយផល និងហានិភ័យ ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា

ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីកត្តាអំណោយផល និងហានិភ័យចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា។ បើតាមធនាគារជាតិនៃកម្ពុជា សម្រាប់កត្តាអំណោយផល រួមមាន៖ ការកើនឡើងវិញនៃការវិនិយោគក្នុងតំបន់ មានទីតាំង​​ភូមិសាស្ត្រនៅចំកណ្តាលអាស៊ាន ការកើនឡើងការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម លទ្ធភាពខ្ពស់នៃវិស័យ​ធនាគារក្នុងការឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទានក្នុងពេលមានវិបត្តិ សេដ្ឋកិច្ចមានភាពបើកទូលាយ និងសមាហរណកម្មខ្ពស់ ស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកត្តាភាគលាភប្រជាសាស្ត្រ។ ចំណែកហានិភ័យនិងបញ្ហាប្រឈមមានដូចជា៖ កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ជាពិសេសប្រទេសអឺរ៉ុប និងចិន ការកើនឡើងអតិផរណាដែលនឹង ប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋភាព​​មិន​ច្បាស់លាស់នៃលំហូរមូលធន និងការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយកំណើនក្នុងវិស័យកសិកម្ម ភាពមិនប្រាកដប្រជានៃការវិវត្តជំងឺកូវីដ-១៩ […]

បារាំង ប្តេជ្ញាបន្តសហការជាមួយកម្ពុជា ដោយផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣

ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ពិសេសផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា។

5
Promotion