អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ៥ចំណុច ជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត ស្តីពី សកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ សេចក្តីបំភ្លឺព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ របស់ក្រុមការងារសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយបង្ខំ ស្ថិតនៅ ក្នុង ភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ […]
