ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការរដ្ឋ និងឯកជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ ឯកឧត្តមប បានលើកឡើងពីស្ថានភាពព្រំដែន […]
Tag: ស្នេហាជាតិ
រដ្ឋមន្ត្រីអប់រំ ផ្តាំទៅកាន់យុវជនកម្ពុជាទាំងអស់ថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីភ្នំពេញ បានផ្តាំផ្ញើទៅកាន់យុវជនកម្ពុជាទាំងអស់ សូមឱ្យចងចាំថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិយើងរីកច្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខ សន្តិភាព បូរណភាពទឹកដី និងការអភវិឌ្ឍប្រកបដោយចីរភាព។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈមេប្រយោគប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ […]
ទស្សនៈបណ្ឌិត៖ សូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិ ដែលនាំឱ្យជាតិយើងបែកបាក់
សំណុំរឿង CLV-DTA ប៉ុន្មានអាទិត្យនេះ ដ្បិតស្តាប់ទៅរាងច្របូកច្របល់និងស្មុគស្មាញបន្តិច តែអ្វីដែលយើងទទួលបានគឺស្មារតីជាតិដែលកើតចេញពីបេះដូងបរិសុទ្ធរបស់ប្រជារាស្ត្រនិងរាជរដ្ឋាភិបាល។ ទាំងរដ្ឋទាំងរាស្ត្ត្រសុទ្ធតែផ្តល់អាទិភាពខ្ពស់លើបញ្ហាព្រំដែន អធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី។ ទាំងរដ្ឋទាំងរាស្ត្រសុទ្ធតែខ្វល់ខ្វាយរឿងនេះដូចគ្នា។ ដូច្នេះ បើរដ្ឋប្រឹង មានរាស្ត្រគាំទ្រ ស្រុកយើងគង់វង្សយូរអង្វែងហើយ។ សូមស្មារតីជាតិដ៏បរិសុទ្ធកើតមានក្នុងដួងចិត្តខ្មែរគ្រប់ៗរូប ហើយសូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិដែលនាំឱ្យជាតិយើងបែកបាក់។ ខ្លឹមសារខាងលើងនេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤៕
