អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម ប្រកាសនៅថ្ងៃទី៣ ខែវិច្ឆិកានេះថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។ បច្ចុប្បន្នស្ពាននេះ នៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ។ ដោយឡែក ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់មុនកិច្ចសន្យា។ ឯកឧ្តមតបានបញ្ជាក់ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ […]
Tag: ស្ពាន
ចំណងថ្មីឆ្លងទន្លេមេគង្គ! ស្ពានមិត្តភាពកម្ពុជា-ចិនគ្រោងបើកឱ្យឆ្លងបណ្តោះអាសន្ននាបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងយានយន្តធុនតូច ដើម្បីសម្រួលដល់ចរាចរណ៍ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរ នាឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦%។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងចុងក្រោយ នាថ្ងៃទី៧ ខែកក្កដា ដើម្បីត្រៀមបើកឱ្យប្រើប្រាស់បណ្តោះអាសន្ននាពេលឆាប់ៗនេះ។ ស្ពានខាងលើនេះ មានប្រវែងសរុប […]
គំរូដ៏ល្អ! ប្រជាពលរដ្ឋភូមិបដិវត្ត និងភូមិផ្លោច ខេត្តព្រះវិហារ រួមគ្នាជាធ្លុងមួយធ្វើស្ពានប្រវែង ១១ម៉ែត្រ
ទឹកចិត្តសាមគ្គីដើម្បីការអភិវឌ្ឍន៍សហគមន៍! ប្រជាពលរដ្ឋភូមិបដិវត្ត និងភូមិផ្លោច នៃឃុំច្រាច់ ស្រុកសែនជ័យ បានរួមគ្នាជាធ្លុងមួយកសាងស្ពានឆ្លងអូរខាងជើងភូមិបដិវត្ត ប្រវែង ១១ម៉ែត្រ ដែលបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។ មន្ទីរព័ត៌មានខេត្តព្រះវិហារ ឲ្យដឹងថា ស្ពាននេះមានសារៈសំខាន់ណាស់ក្នុងការសម្រួលដល់ការដឹកជញ្ជូនដំណាំកសិផលដូចជា ស្រូវ និងដំឡូងមី ដែលនឹងរួមចំណែកយ៉ាងធំធេងដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន និងការរីកចម្រើនក្នុងមូលដ្ឋាន។ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា កូនសូមកោតសរសើរដោយស្មោះ ចំពោះសកម្មភាពគំរូដ៏ល្អនេះ […]
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថាបនាបានប្រមាណ៨៥ភាគរយ ព្រឹកនេះ អភិបាលរាជធានីភ្នំពេញ អញ្ជើញតភ្ជាប់ក្បាលស្ពាន
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពានហើយ។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ត្រង់ព្រំប្រទល់ រាជធានីភ្នំពេញ និងខេត្តកណ្តាល ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ គល់ស្ពានអាកាស សម្តេចធិបតី […]
ពិសេសណាស់! ស្ពានខ្ពស់ជាងគេនៅកម្ពុជា មានទីសំចតសម្រាប់ថតរូបអនុស្សាវរីយ៍ជាប់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល
ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ ពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពាន បានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល […]
កម្ពុជា ត្រៀមចរចាជាមួយភាគីឡាវលើជម្រើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ
កម្ពុជា ត្រៀមបើកការចរចាជាមួយភាគីឡាវលើជម្រើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្របខណ្ឌអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើជំហរកម្ពុជា ក្នុងការកំណត់ទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា និង […]
ស្ពានខ្ពស់ជាងគេនៅកម្ពុជា សាងសង់សម្រេចបានជាង៤០ភាគរយ
ស្ពានខ្ពស់ជាងគេនៅកម្ពុជា ឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ក្នុងខេត្តពោធិ៍សាត់ សាងសង់សម្រេចបាន ៤៣,៥០ភាគរយហើយ និងគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ។
អ្នកជំនាញការចិន ផ្តល់វិធីសាស្ត្រឌីហ្សាញស្ពានដល់វិស្វករខ្មែរ
ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពី ការឌីហ្សាញស្ពាន “Bridge Design” ដោយមានការចូលរួមពីវិស្វករជំនាញ មកពីអង្គភាពថ្នាក់កណ្ដាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង ២៥ រាជធានី-ខេត្ត ដែលជាអង្គភាពអនុវត្តការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថិតក្រោមអាណាប័កក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប ព្រមទាំងមានការចូលរួមពីតំណាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបើកការដ្ឋានស្ថាបនាជាផ្លូវការ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នៅថ្ងៃទី១៩កុម្ភៈ
គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ២ភាគរយហើយ ខណៈដែលពិធីបើកការដ្ឋានស្ថាបនាផ្លូវការ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីប្រទេសចិន […]
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញពីមោទកភាព ពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត
ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។ […]

