សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២០ ខែតុលានេះថា ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១។ ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ […]
Tag: ស្ពានកោះពេជ្រ
ដំណឹងល្អ! ស្ពានកោះពេជ្រ-កោះនរា អាចធ្វេីដំណេីរបានមុនពិធីបុណ្យអុំទូកខាងមុខ
ស្ពានកោះពេជ្រ និងកោះនរា កាន់តែជិតភ្ជាប់និស្ស័យក្រោមម្លប់តេជោសន្តិភាព។ តាមព័ត៍មានដែលទទួលបានក្រុមការងារសាងសង់កំពុងខិតខំធ្វេីការងារហេីយគម្រោងនេះនឹងអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរបានមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា។ ទន្ទឹមនេះ លោក អភិបាលរងសូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយេីង៕ អត្ថបទ៖ អក្ខរា
