គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ ដែលមានប្រវែង ១៧៦១ ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រសួងអះអាងថា ស្ពានឆ្លងកាត់ទន្លេមេគង្គ តម្លៃជាង១១១ លានដុល្លារនេះ នឹងផ្តល់ប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារថែមទៀត។