ស្ពានអាកាសឆ្លងផ្លូវជាតិលេខ២ ទៅកាន់ព្រលានយន្តហោះថ្មី នឹងបើ​កឲ្យ​ប្រើជាបណ្តោះអាសន្ន នៅថ្ងៃស្អែកនេះ

ស្ពានអាកាស «សម្តេចធិបតី ហ៊ុន ម៉ាណែត» ដែលជាស្ពានអាកាសភ្លោះទ្វេទិស ភ្ជាប់ចរាចរទៅកាន់ព្រ​លា​នយន្តហោះថ្មី នឹងបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នមួយចំហៀង ចាប់ពីថ្ងៃទី១១ កក្កដា ​តទៅ ។ ការបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអតិបរមា។ បច្ចុប្បន្ន លទ្ធផលនៃការសាងសង់ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបាន១០០%  សម្រាប់ស្ពានអាកាសទី១ រីឯស្ពានអាកាសទី២ […]

«ស្ពានអាកាស​មរតក​តេជោ» ជាស្ពាន​អាកាស​ពីរជាន់ដំបូងគេនៅកម្ពុជា ដែល​សាងសង់​​ដោយ​ក្រុមវិស្វករ​ខ្មែរ

ស្ពានអាកាសមរតកតេជោ គឺជាសា្ពនអាកាសដែលសាងសង់ឡើងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ,មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពាននេះ បានរចនាប្លង់យ៉ាងល្អឯកឥតខ្ចោះ មានកម្ពស់ពីរជាន់ និងសាងសង់ឡើងដោយក្រុមវិស្វករខ្មែរ។ បើតាមអាជ្ញាធររាជធានីភ្នំពេញ ស្ពានអាកាសនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខណៈតាមផែនការគ្រោងទុក គឺបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥។ ​ស្ពានអាកាសមរតកតេជោ ត្រូវបានចាត់ទុក ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា […]

ស្ពានអាកាសមរតកតេជោ ត្រូវបានភ្ជាប់ ក្រោមការសាងសង់ដោយវិស្វករខ្មែរសុទ្ធសាធ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ អញ្ជើញក្នុងពិធីភ្ជាប់ «ស្ពានអាកាសមរតកតេជោ» ស្ថិតនៅចំណុចប្រសព្វ​រវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)។ ឯកឧត្តមមានប្រសាសន៍ថា ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍​នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។ ឯកឧត្ដម […]

5
Promotion