ប្រជាកសិកររស់នៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងតែរីករាយក្នុងប្រមូលទិន្នផលស្រូវ ក្រោយពីបានទទួល គ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះក្នុងការស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់នាពេលចុងរដូវវស្សាកន្លងមកនេះ។ ជាក់ស្តែង នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល ខេត្តក្រចេះ បានអញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី […]