ក្រោយជួបសំណេះសំណាលជាមួយប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរនៅថ្ងៃទី៣១ ខែមករា សម្តេចបរវធិបតី នាយករដ្ឋមន្ត្រីក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ សម្តេចបរវធិបតី បានលើកឡើងថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក […]
Tag: ស្រូវប្រាំង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ពីលទ្ធភាពរបស់កសិកក្នុងការម្ចាស់ការបូមទឹកដាក់ស្រែផ្ទាល់ខ្លួន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមករា បានឆ្លៀតចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមានឃុំពត់សរ ស្រុកបាទីខេត្តតាកែវ ចំនួនជិត៤ពាន់ហិកតា ។ ក្នុងឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជជែកគ្នាលេងជាមួយបងប្អូនប្រជាកសិករនៅខេត្តតាកែវ ប្រកបដោយភាពស្និតស្នាល។ សម្តេចបវរធិបតី […]
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ប្រជាកសិករទាំងអស់ត្រូវមានដីយ៉ាងតិច ១ពាន់ហិកតា ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ ការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា ក្នុងពេលជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ […]
រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាកសិករ និងបន្តអន្តរាគមន៍ជួយគ្រប់កាលៈទេសៈ
បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។ គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ […]
មកដល់ពេលនេះ ស្រូវប្រាំងពលរដ្ឋជាង ១ម៉ឺនហិកតា ដែលខ្វះទឹក ត្រូវបានសង្គ្រោះ
នាយដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម រាយការណ៍ពីលទ្ធផលអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន។ របាយការណ៍បានឲ្យដឹងថា មានខេត្តចំនួន៧ មានផ្ទៃដីអន្តរាគមន៍សរុប ១៤,៨៣៤ហិកតា ក្នុងនោះ លទ្ធផលអន្តរាគមន៍សម្រេចបានចំនួនសរុប ១១,៨២០ហិកតា។ ក្រសួងធនធានទឹក បានឲ្យដឹងថា ក្នុងកិច្ចអន្តរាគមន៍ដ៏សស្រាក់សស្រាំ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត ព្រមទាំងប្រជាកសិករ បានប្រើប្រាស់គ្រប់មធ្យោបាយ តាមស្ថានភាពជាក់ស្តែង […]
ខេត្តចំនួន៨ បានសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំរបស់កសិករជាង ៩០០ហិកតា
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានផ្តល់ទន្និន័យសកម្មភាពបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងខេត្តចំនួន ៨ ស្មើនឹងផ្ទៃដីសរុប ៩៣៨ហិកតា។ ទន្និន័យបានឲ្យដឹងថា ១.ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ 366 ហត (ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង) […]
ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បាននិងកំពុងសស្រាក់សស្រាំបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ
នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំងប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា ។ ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះមួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ។ នេះបើតាមការឲ្យដឹងលើបណ្តាញសង្គមផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]
តំណាងរាស្រ្ត ចុះចែកសាំងឲ្យប្រជាកសិករ សម្រាប់បូមទឹកបញ្ចូលស្រែប្រាំង
ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ រួមដំណើរដោយឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងអភិបាលស្រុកជើងព្រៃ បានផ្តល់នូវប្រេងសាំង […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ខណៈរដូវប្រាំងអូសបន្លាយយូរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហាដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ សម្ដេច ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ សម្តេចធិបតី ក៏បានណែនាំឱ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ […]
មន្ត្រីជំនាញ សំណូមពរដល់ប្រជាកសិករធ្វើស្រូវប្រាំង កុំដណ្តើមទឹកគ្នា
ក្រុមការងារបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋាន ដោយមានកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋានបានចុះអន្តរាគមន៍ជួយបូមទឹកសង្គ្រោះស្រូវរដូវប្រាំង ជូនបងប្អូនប្រជាកសិករ នៅស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។ ក្រុមការងារបានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ក្នុងឃុំពត់សរ ឃុំក្រាំងធ្នង់ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំពារាម ឃុំចំបក់ ឃុំដូង […]
