រដ្ឋមន្ត្រីកសិកម្ម និងអាជ្ញាធរខេត្តតាកែវ កំណត់ត្រឹម ១០ថ្ងៃ ដើម្បីច្រូតស្រូវលិចទឹកជាង ១ពាន់ហិកតា ឲ្យទាន់សភាពការណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិ​បាល​ខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចំណុះរដ្ឋបាលខេត្ត បានចុះពិនិត្យផ្ទាល់ស្ថានភាពដំណាំស្រូវ របស់ប្រជាកសិករ ដែលកំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ចំនួន ៣៩៥ហិកតា ស្ថិតនៅភូមិសាស្រ្ត […]

រដ្ឋមន្ត្រីកសិកម្ម ជំរុញឲ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធ ព្រោះមានទីផ្សារ និងតម្លៃល្អ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់កសិដ្ឋានផលិតស្រូវពូជ ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់។ទន្ទឹមនេះ សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អ និងតម្លៃល្អ។ ការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្ម ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីជំរុញការផលិត […]

អាជ្ញាធរ បើកទ្វារទឹកសង្គ្រោះស្រូវវស្សាជាង ១ម៉ឺន៥ពាន់ហិកតា នៅខេត្តបន្ទាយមានជ័យ

ក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ដែលបានសាងសាង់សំណង់ ពោធិ៍ពីរដេីម កាត់ស្ទឹង នៅស្រុកមង្គលបូរី បានសហការជាមួយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននាំយកឡានស្ទូច មកស្ទូចទម្លាក់ទ្ទារទឹក ទាំង០៣ទ្វារ ដេីម្បីបញ្ជូនទឹកទៅចែកចាយ និងស្រោចស្រព ដល់ស្រូវវស្សារយៈពេលខ្លី ចំនួន ១៥ ៥០០ហិកតា នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។ ដោយឡែក […]

តម្លៃស្រូវប្រាំងបន្តឡើងថ្លៃខ្ពស់ធ្វើឱ្យកសិករមានភាពស្ងប់ក្នុងចិត្តមិនរអ៊ូរទាំ

ស្របពេលរដូវកាលនៃការប្រមូលផលស្រូវប្រំាងខិតមកដល់ចុងរដូវ គេសង្កេតឃើញថាតម្លៃស្រូវប្រំាងប្រភេទស្រូវOMនិងស្រូវ85 របស់ប្រជាកសិករនៅភាគខាងកើតទីរួមខេត្តតាកែវ