នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ គ្រាប់ស្វាយចន្ទីកម្ពុជាចំនួន ១៤តោន ដែលត្រូវបានកែច្នៃសម្រេច ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល តាមរយៈការគាំទ្របច្ចេកទេស និងវាយតម្លៃពីក្រុមហ៊ុនដៃគូសហភាពអឺរ៉ុប ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលេីកដំបូង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកថា ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ […]
Tag: ស្វាយចន្ទី
ឯកឧត្តម ឃឹម ហ្វីណង់៖ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងតម្លៃល្អបើធៀបទៅនឹងឆ្នាំកន្លងទៅ ផ្ទុយពីការផ្សព្វផ្សាយរបស់ក្រុម MMO
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងថ្លៃល្អមួយបើធៀបទៅនឹងឆ្នាំកន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន ថតយកប្រតិកម្មរបស់កសិករ ដើម្បីធ្វើជាចម្លើយបំភ្លឺតបទៅដល់ក្រុម MMO ដែលផ្សព្វផ្សាយខុសពីការពិត។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១០ ខែមីនានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលរៀបចំផែនការបានយ៉ាងល្អលើការផលិត និងលក់គ្រាប់ស្វាយចន្ទី
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា បានចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ […]
អ្នកនាំពាក្យ៖ គ្រាប់ស្វាយចន្ទីលក់ចំណេញច្រើននៅពេលចាប់ផ្ដើមប្រមូលផល និងចំណេញតិចនៅពេលប្រមូលផលព្រមៗគ្នា
កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា ស្វាយចន្ទីគឺជាដំណាំដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និយាយដោយឡែក និងរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម កំណត់ជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្ពស់ សម្រាប់លើកស្ទួយជីវភាពប្រជាកសិករ វិស័យកសិកម្ម និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ កញ្ញាបញ្ជាក់ថា ដូចគ្នាទៅនឹងដំណាំផ្សេងៗទៀតដែរ តម្លៃរបស់ស្វាយចន្ទីប្រែប្រួលឡើងចុះ អាស្រ័យលើបរិមាណផ្គត់ផ្គង់ និងតម្រូវការ។ តម្លៃគ្រាប់ស្វាយចន្ទីក៏លក់បានថ្លៃខុសគ្នាដែរ ទៅតាមទំហំ គុណភាព សំណើម […]
អ្នកនាំពាក្យក្រសួងកសិកម្ម៖ បើថ្លៃគ្រាប់ស្វាយចន្ទី ៤៥០០៛/គីឡូ ពិតជាអាចផ្តល់ប្រាក់ចំណេញសមរម្យបានមែន ចុះហេតុអ្វីបានជាកសិករខ្លះចាប់ផ្តើមត្អូញត្អែរ
លោក ឃឹម ហ្វីណង់ អ្នកនាំពាាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពី «បញ្ហា និងដំណោះស្រាយ» ថា បើថ្លៃគ្រាប់ស្វាយចន្ទី ៤៥០០៛/គីឡូ ពិតជាអាចផ្តល់ប្រាក់ចំណេញសមរម្យបានមែន ចុះហេតុអ្វីបានជាកសិករខ្លះចាប់ផ្តើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛? តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ អ្នកនាំពាក្យរូបនេះ បានលើកយកហេតុផល បញ្ហា និងដំណោះស្រាយដូចខាងក្រោម៖ ហេតុផលអាចមានច្រើន តែយើងអាចសាកល្បងវិភាគលើចំណុចមួយចំនួនទាំងអស់គ្នា […]
អបអរសាទរ! ស្វាយចន្ទីកម្ពុជា ទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរ កសិផលស្វាយចន្ទីរបស់កម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ពីអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤។ សន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ២០២៤ នៅខេត្តសៀមរាប រៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានកិច្ចសហការពី […]
