នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់តារាសម្តែង ហេង នរៈកក្កដា កាលពីថ្ងៃទី ១១ខែ វិច្ឆិកា កន្លងមកនេះ លោកទទួលបានការជូនពរ និងថវិការពីសម្តេចពុក បើទោះជានៅក្នុងថ្ងៃនោះលោកបានហូរទឹកភ្នែក ព្រោះគ្មានអ្នកមានគុណក៏ពិតមែន តែលោកកក់ក្តៅចិត្តនៅពេលដែលសម្តេចពុកបានផ្ញើសារជូនពរយ៉ាងកក់ក្តៅរួមជាមួយថវិការមួយចំនួន ។ ទោះបីជាពិធីភ្ជាប់ពាក្យ ប៉ុន្តែ ហេង នរៈកក្កដា បានរៀបចំយ៉ាងធំដុំប្រៀបដូចជាពិធីមង្គលការទៅហើយ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ដោយអារម្មណ៍រំភើបនៅក្នុងពិធីក្រាបផ្ទឹម ហេង នរៈកក្កដា បានស្រក់ទឹកភ្នែក ដោយសារគ្មានវត្តមានឪពុកម្តាយចូលរួមក្នុងថ្ងៃពិសេសខ្លួន ។ នេះត្រឹមពិធីភ្ជាប់ពាក្យប៉ុណ្ណោះតារាសម្តែងរូបសង្ហា ហេង នរៈកក្កដា […]
