ឥណ្ឌូណេស៊ី ប្រកាសនឹងបញ្ជូនកងទ័ព ២០,០០០នាក់ ចេញទៅបេសកកម្មរក្សាសន្តិភាពនៅតំបន់ហ្កាហ្សា

ប្រធានាធិបតីឥណ្ឌូណេស៊ី បានលើកឡើងពីគំនិតក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនយ៉ាងតិច ២០,០០០នាក់ សម្រាប់ការរក្សាសន្តិភាពទៅកាន់តំបន់ហ្កាហ្សា ដើម្បីការពារកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត។ នេះបើយោងតាមការថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិរបស់លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា។ សារព័ត៌មាន The Star បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតក្នុងពិភពលោក ចង់បានសន្តិភាពមួយ ដែលបង្ហាញថា ខ្លាំងមិនអាចសុទ្ធតែត្រូវ។ ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto បានថ្លែងបន្តថា យើងជឿលើអង្គការសហប្រជាជាតិ។ […]

កាន់តែក្តៅ! អ៉ីស្រាអែល បន្តវាយប្រហារខ្លាំងក្លាលើទីក្រុងហ្កាហ្សា ដោយមនុស្ស ១២៣នាក់ទៀតស្លាប់ក្នុងរយៈពេល ២៤ម៉ោង

កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែល បានបន្តវាយប្រហារយ៉ាងខ្លាំងក្លាលើទីក្រុងហ្កាហ្សា ដែលជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការដណ្ដើមគ្រប់គ្រង ខណៈក្រសួងសុខាភិបាលហ្កាហ្សាថា មានមនុស្ស ១២៣នាក់ទៀតត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយដោយដកស្រង់សម្តីលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបាននិយាយគាំទ្រគំនិតដែលលើកឡើងដោយលោក ដូណាល់ ត្រាំ ថា ប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់នេះ។  លោកថា ប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់នេះ ដោយជំរុញឱ្យប្រទេសដទៃបើកទ្វារទទួលពួកគេជាជាងមកបង្រៀនអ៉ីស្រាអែល។ គំនិតនៃការផ្លាស់ទីលំនៅរបស់ប្រជាជនហ្កាហ្សានេះ ត្រូវបានមេដឹកនាំអារ៉ាប់ និងពិភពលោកជាច្រើនចាត់ទុកថាជារឿងដ៏គួរឱ្យរន្ធត់ ហើយប្រជាជនប៉ាឡេស្ទីនប្រៀបធៀបវាទៅនឹងគ្រោះមហន្តរាយ […]

រថយន្តដឹកជំនួយចំនួន ១០០ គ្រឿងចូលក្នុងតំបន់ហ្កាហ្សា ខណៈអន្តរជាតិដាក់សម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែល

អ៊ីស្រាអែលបានអនុញ្ញាតឱ្យរថយន្តជំនួយចំនួន ១០០ គ្រឿងដឹកម្សៅ អាហារទារក និងឧបករណ៍វេជ្ជសាស្ត្រ ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ខណៈដែលមន្ត្រីអង្គការសហប្រជាជាតិបានរាយការណ៍ថា បញ្ហាចែកចាយរហូតមកដល់ពេលនេះគ្មានជំនួយណាមួយទៅដល់មនុស្សដែលត្រូវការជំនួយនោះទេ។ នាយករដ្ឋមន្ត្រី បែនចាមីន នែតានយ៉ាហ៊ូ (Benjamin Netanyahu) ថាអ៊ីស្រាអែលនឹងបើកចំហចំពោះបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីអាចឱ្យមានការវិលត្រឡប់របស់ចំណាប់ខ្មាំង។ ប៉ុន្តែបើមិនដូច្នេះទេ លោកនឹងបន្តយុទ្ធនាការយោធា ដើម្បីទទួលបានការគ្រប់គ្រងទាំងស្រុងលើតំបន់ហ្គាហ្សា។ បន្ទាប់ពីការបិទផ្លូវរយៈពេល ១១ សប្តាហ៍លើការផ្គត់ផ្គង់ចូលទៅក្នុងតំបន់ហ្គាហ្សា យោធាអ៊ីស្រាអែលបានបញ្ជាក់ថា រថយន្តជំនួយសរុបចំនួន ៩៨ […]

ក្រុមហាម៉ាស យល់ព្រមបទឈប់បាញ់នៅតំបន់ហ្កាហ្សា

ក្រុមហាម៉ាស កាលពីថ្ងៃចន្ទម្សិលមិញបានយល់ព្រមទទួលយកសំណើសម្រាប់បទឈប់បាញ់មួយនៅក្នុងសង្រ្គាមចាយពេល ជាង៧ខែមកនេះនៅតំបន់ហ្កាហ្សា ខណៈអ៉ីស្រាអែលបានបង្គាប់ជាថ្មីឱ្យប្រជាជនប៉ាឡេស្ទីនក្នុងទីក្រុង Rafah ជម្លៀសខ្លួនចេញ ចំពោះមុខការត្រៀមលក្ខណៈ វាយលុកចូលទីក្រុងស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាមួយនេះ

5
Promotion