ប្រទេសហ្វីលីពីន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមកិច្ចពិភាក្សាស្តីពីសន្តិសុខ និងការពារជាតិ ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើតមាន ដូចជាការវាយប្រហារតាមអ៊ីនធឺណិត និងការជ្រៀតជ្រែកពីបរទេស។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានបញ្ជាក់នៅថ្ងៃចន្ទ ទី២ ខែមិថុនានេះ។ ការប្រកាសនេះបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលរបស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក កាចា កាឡាស (Kaja Kallas) សម្រាប់កិច្ចប្រជុំជាមួយលោក មាណាលូ (Manalo) ក៏ដូចជាការជួបជាមួយប្រធានាធិបតីហ្វីលីពីនលោក ហ្វរឌីណាន់ ម៉ាក្រូសជេរ […]
