អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១១ ខែកក្កដានេះ បានសង្កេតឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូប្រើអំពីហឹង្សា របស់បុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត ដោយយកដំបងឆក់ទៅលើស្រ្តីរូបនោះ។ យោងតាមការស្រាវជ្រាវជំនាញបានឱ្យដឹងថា វីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងក្នុងប្រទេសកម្ពុជានោះទេ រីឯស្រ្តីដែលរងអំពីហឹង្សា និងការធ្វើទារុណកម្មនោះក៍មិនមែនជនជាតិខ្មែរផងដែរ ។ ការបង្ហោះផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូនេះ អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គម គ្រាន់តែចង់ចែករំលែកព័ត៌មាន អំពីអំពើហឹង្សានិងការធ្វើទារុណកម្មលើស្រ្តីដើម្បីអោយអ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមនានាបានដឹង និងថ្កោលទោសចំពោះបុរសដែលប្រព្រឹត្តិនោះតែប៉ុណ្ណោះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សំណូមពរដល់អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមដែលបានបង្ហោះផ្សព្វផ្សាយ និងបានចែករំលែកនូវវីដេអូខាងលើ សូមលុប […]
Tag: អគ្គស្នងការដ្ឋាននគរបាលជាតិ
កម្ពុជា នឹងពង្រាយសុនខសន្តិសុខ ហិតជាតិផ្ទុះ និងគ្រឿងញៀនតាមតំបន់សំខាន់ៗនៅភ្នំពេញ និងបណ្តាខេត្ត
អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចុះ MOU លើការកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។ ការចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នេះធ្វើឡើងបន្ទាប់ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស […]
អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើដល់បុគ្គលឈ្មោះ ហេង សុទ្ធី និងផេក The Cambodia daily ធ្វើការកែតម្រូវព័ត៌មានចុះផ្សាយមិនពិតរបស់ខ្លួនឡើងវិញជាបន្ទាន់
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសារបំភ្លឺទៅកាន់ផេកហ្វេសប៊ុកតាំងខ្លួនជាអ្នកកាសែតបរទេសមួយបានផ្សាយចោទប្រកាន់មកលើថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលថ្មីៗនេះ។ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សុទ្ធី និងការចុះផ្សាយរបស់កាសែត The Cambodia daily ថា អតីតឧកញ៉ា ហេង សិទ្ធី បានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ជនជាតិសិង្ហបុរីឈ្មោះ ភួ ហ្គេចសេង […]
កម្ពុជា បដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េថា ពលរដ្ឋខ្លួនត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានចេញមកបដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលបានចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា។ ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ ដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម […]
អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់សកម្មភាពក្មេងទំនើង
អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ និងបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤
អាមេរិកវាយតម្លៃខ្ពស់មកលើកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាងកងកម្លាំងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកជាមួយ
នាយកដ្ឋានកណ្តាលសន្តិសុខ ស្នើឲ្យប្រយ័ត្នការពារខ្លួនកុំឲ្យរងគ្រោះដោយសារកម្ចី និងការចងការខុសច្បាប់
នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កេតឃើញថា ក្នុងរយៈកាលចុងក្រោយនេះ សមត្ថកិច្ចបានសង្កេតឃើញមានកំណើនប្រជាពលរដ្ឋរាយការណ៍អំពី ករណី ការផ្ដល់កម្ចីចងការប្រាក់ ដែលមានអ្នកចុះផ្សព្វផ្សាយតាមផ្ទះ, តូបលក់ដូរ, ការដើរចែក និងដាក់ខិតប័ណ្ណតាមយានយន្ត, ទ្វារ ឬរបងផ្ទះ និងការបង្ហោះអនឡាញ ជាដើម។

