រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាឱ្យមន្ត្រីជំនាញចុះពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេសជាបន្ទាន់!

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្តទាំងអស់ ពិនិត្យ និងរាយការណ៍អំពីទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន បន្ទាប់ពីអាជ្ញាធររកឃើញទីតាំងស្តុកសំណល់ខុសច្បាប់មួយកន្លែងបានឆេះ បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ការណែនាំនេះត្រូវបានចេញបន្ទាប់ពីមានអគ្គិភ័យឆេះទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែង នៅខេត្តកំពង់ស្ពឺ ដែលបង្កផ្សែងខ្មៅក្រាស់ និងបង្កការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។ បើតាមការណែនាំ មន្ទីរបរិស្ថានរាជធានី–ខេត្តត្រូវចុះត្រួតពិនិត្យ និងរៀបចំរបាយការណ៍អំពីទីតាំងស្តុក និងកែច្នៃសំណល់អេតចាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការត្រួតពិនិត្យនេះនឹងផ្តោតលើការអនុវត្តតាមបទដ្ឋានបរិស្ថាន រួមមានការស្តុកសំណល់ឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងការទទួលបានលិខិតអនុញ្ញាតបរិស្ថានត្រឹមត្រូវ។ មន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ការត្រួតពិនិត្យនេះមានគោលបំណងបង្ការហានិភ័យបរិស្ថាន […]

ពេញ១ខែកុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងជិត ១០០ករណី ទូទាំងប្រទេស!

ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៩៧ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។ ជាមួយគ្នានេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង […]

មនុស្ស២នាក់ស្លាប់ និង៥នាក់របួស ក្នុងហេតុការណ៍ឆេះក្លឹប​កម្សា​ន្តមួយ​កន្លែង នៅ​ខណ្ឌ​ដង្កោ

យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភា្លមៗ នៅក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដមួយកន្លែងឈ្មោះ«មីតណាយព្រីមៀរ» ស្ថិតចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ បើតាមលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់សារព័ត៌មានក្នុងស្រុកថា កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានយកចិត្តទុក​ដាក់ខ្ពស់​នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យ​បានទាន់ពេលវេលា ហើយកងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ បានចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ […]

ក្រសួងការងារ នឹងចុះជួយស្វែងរកការងារធ្វើភ្លាមៗជូនកម្មករ ដែលរោងចក្រជួបគ្រោះអគ្គិភ័យ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៥០នាទីរសៀល មានករណីអគ្គិភ័យឆាបឆេះ អគាររោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក (​ R.G FOOTWEAR (CAMBODIA) CO., LTD.) ដែលស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានកម្មករនិយោជិតធ្វើការចំនួន […]

ក្រសួងការងារ ត្រៀមប្រជុំដាក់ចេញវិធានការ ក្រោយឧបទ្ទវហេតុឆេះឃ្លាំងរោងចក្រក្នុងខេត្តកណ្តាល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៦:៤០នាទីព្រឹក មានករណីអគ្គិភ័យឆាបឆេះឃ្លាំង ស្ដុកទុក និងចែកចាយសារធាតុគីមី សម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឧបទ្ទវហេតុអគ្គិភ័យនេះ បានបង្កឱ្យមានកម្មករនិយោជិតរងគ្រោះ សរុបចំនួន ២១នាក់ […]

5
Promotion