ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសជាផ្លូវការនៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ ក្នុងខេត្តសៀមរាប។ ក្នុងពិធីនេះក៏ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោក ហង់ […]

គ្មានវត្តមាន «អង្គរសង្រ្កាន្ត» ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មីនេះឡើយ!

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ឆ្នាំ២០២៤នេះ គឺ​មិនត្រូវបានប្រារព្ធធ្វើឡើងឡើយ។ នេះបើតាមការប្រកាសរបស់ទំព័រហ្វេសប៊ុកផ្លូវការ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ទំព័រហ្វេសប៊ុកនេះ បានសរសេររៀបរាប់ថា ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា […]

ឯកឧត្តម ហ៊ុន ម៉ានី ហួសចិត្តនឹងលោក មាស រិទ្ធី !

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បង្ហាញការហួសចិត្តនឹងលោក មាស រិទ្ធី អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ហង្សមាស ពាក់ព័ន្ធនឹងការរៀបចំអង្គរសង្រ្កាន្ត។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរាប់ ថា៖ “ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ […]

5
Promotion