ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងពីអតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ដើមចមនៃកំណើនអតិផរណាក្នុងខែមករានេះ គឺការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង រួមទាំងម្ហូបអាហារលក់នៅតាមភោជនីយដ្ឋាន។ តួលេខដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញថា អតិផរណាសម្រាប់ខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%។ ក្នុងនោះ មុខទំនិញដែលមានកម្រិតអតិផរណាកើនលើសពី ៥% មានដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងកើន១០,៤% អាហារ […]