៦ខែឆ្នាំនេះ រដ្ឋាភិបាលថ្មីទាក់ម៉ូយបាន ១៩០គម្រោង មានទុនវិយោគជាង ៣ពាន់លានដុល្លារ

៦ខែ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោង​វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់​លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការគោះទ្វារវិនិយោគ ដើរទាក់ម៉ូយមិនមែនតែខ្យល់ទេ ទាក់ម៉ូយគឺបានពិតប្រាកដនៅក្នុងផលប្រយោជន៍សម្រាប់ជាតិរបស់យើង ដូចដែលបានបង្ហាញជាក់ស្តែងតាមរយៈទិន្ន័យ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា […]

ADB៖ កម្ពុជា មានជំហររឹងមាំដែលអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ប្រទេសកម្ពុជា កំពុងត្រៀមដើម្បីឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍​តិចតួច ( LDC) ហើយកម្ពុជាមានជំហររឹងមាំដែលអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧។ ក្នុងរបាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ADB បានឲ្យដឹងថា ពីរទសវត្សរ៍បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងក្រុមប្រទេស LDC ដែលកំណត់ដោយអង្គការសហប្រជាជាតិ កម្ពុជា បានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឆ្លងផុតពីក្រុមប្រទេសនេះជាលើក ដំបូងក្នុងឆ្នាំ២០២១។ យោងតាមការពិនិត្យឡើងវិញរយៈពេលបីឆ្នាំ របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៤ ប្រាក់ចំណូលជាតិសរុប សម្រាប់​មនុស្សម្នាក់បច្ចុប្បន្នគឺ ១.៥៩០ដុល្លារ […]

កម្ពុជា ចែករំលែកសារសំខាន់ ៧ចំណុច ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្ត ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល លើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ក្រោមប្រធានបទ៖ “កុំទុកនរណាម្នាក់ចោល” (LEAVING NO ONE BEHIND) ដែលប្រព្តឹត្តិទៅរយៈពេល […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណឆេកដែលបានលុបចោលបំណុលរបស់កម្ពុជា បង្វែរទៅជាជំនួយអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូត​ឆេកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋនោះឡើយ

រាជរដ្ឋាភិបាល កើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រនោះឡើយ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីដាក់សម្ពោធជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះ​សំណាល​ជាមួយកម្មករនិយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី៨ ខែមករា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល អភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវលើកត្តា ៣ជាចាំបាច់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវដោយផ្តោតការយកចិត្តទុកដាក់លើកត្តា ៣ជាចាំបាច់៖ ទី១៖ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង។ ទី២៖ គិតគូរពីផលប៉ះពាល់ផ្សេងៗទៅលើបរិស្ថាន មនុស្ស និងសត្វ។ ទី៣៖ ចូលរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

នាយករដ្ឋមន្ត្រី៖ រាល់ការអភិវឌ្ឍថ្មីត្រូវគិតគូរចែកតំបន់រស់នៅ អាជីវកម្ម និងកម្សាន្តឲ្យដាច់ៗពីគ្នា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យមានការសិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរៀបចំជាតំបន់បៃតង តំបន់អាជីវកម្ម និងតំបន់កម្សាន្តសប្បាយដាច់ៗពីគ្នា។ ត្រង់ចំណុចនេះ សម្តេចធិបតី ណែ​នាំ​ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្សារៀបចំជាពិសេសតំបន់អភិវឌ្ឍថ្មី ក្រុងរណប ដោយ​ចែកជា (Zone) តំបន់សម្រាប់រស់នៅ កុំមានការរំខានពីកន្លែងផឹកស៊ី ក្លិបកម្សាន្ត តំបន់អាជីវកម្ម ផ្សារម៉ាត ២៤ម៉ោងជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ […]

តម្លៃលំនៅឋាននៅភ្នំពេញ ថយចុះ តែការអភិវឌ្ឍបុរីបន្តឥតឈប់ឈរ

ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ លំនៅឋាននៅរាជធានីភ្នំពេញ មានតម្លៃជាមធ្យម ៤៦៧,៧ លានរៀល ពោលគឺបានថយចុះ ០,៧% ធៀបនឹងខែមុន និង ថយចុះប្រមាណ ១,១% ធៀបនឹងខែដូចគ្នាឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ តែយ៉ងណា របាយការណ៍បានបង្ហាញថា​សម្រាប់ឆមាសទី១ ឆ្នាំ២០២៣​នេះ ធៀតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានកើនឡើង​ប្រមាណ៦,៩​ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២២​កន្លងទៅ ខណៈតម្លៃលំនៅឋាននៅតាមបណ្ដាខេត្តផ្សេង​ក៏បានកើនឡើងប្រមាណ ៥,៣ភាគរយ។​ […]

នាយករដ្ឋមន្ត្រី៖ ធ្វើអ្វីក៏ដោយ ត្រូវដាក់ទិសដៅប្រជាពលរដ្ឋជាធំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អ្វីក៏ដោយ ត្រូវធ្វើឡើង ត្រូវដាក់ទិសដៅប្រជាពលរដ្ឋជាគោលដៅធំ អ្វីដែលយើងក៏សាងត្រូវតែជាមូលដ្ឋានសម្រាប់បម្រើ និងការសម្រេចភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ នេះហើយគឺជាអ្វីនៃការបម្រើការអភិវឌ្ឍដោយចីរភាព និងដោយសមធម៌ នៅក្នុងគោលរាជរដ្ឋាភិបាលកន្លងទៅ និងសម្រាប់អនុវត្តបន្តរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។ គោលដៅ […]