សម្រាប់អ្នកដែលមិនទាន់បានទៅទស្សនា និងមិនទាន់បានដឹងអំពីអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រាន់តែស្តាប់និងទស្សនាបទចម្រៀងរបស់តារាចម្រៀង ខេម ដែលមានចំណងជើងថា « អាកាសយានដ្ឋានអន្តរជាតិតេជោ » នឹងបានដឹងច្បាស់អំពីអាកាសយានដ្ឋានអន្តរជាតិថ្មីដែលជាមរតកថ្មីរបស់កូនខ្មែរយ៉ាងពិតប្រាកដ ។ បទចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ » គឺបានរៀបរាប់យ៉ាងលំអិតអំពីដំណើរការសាងសង់និងការបញ្ចប់ដាក់ដំណើរការព្រមទាំងសម្រស់និងអត្ថប្រយោជន៍របស់អាកាសយានដ្ឋានថ្មីរបស់ ខ្មែរ យើង ។ តាមរយៈសំនៀងដ៏សែនពិរោះរបស់លោក ខេម នៅក្នុងបទចម្រៀង « អាកាសយានដ្ឋានអន្តរជាតិតេជោ » ពិតជាពិរោះរណ្តំចិត្ត […]
Tag: អាកាសយានដ្ឋាន
រដ្ឋមន្រ្តីមហាផ្ទៃ ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ កាលព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមក្រសួងមហាផ្ទៃ ទីតាំងសំខាន់ៗ ដែឧបនាយករដ្ឋមន្ត្រី ស សុខា បានចុះពិនិត្យនោះរួមមាន ស្ថានីយចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ […]
អាកាសយានដ្ឋានក្រុងព្រះសីហនុបើកដំណើរការជាថ្មីជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili Airlines
ជើងហោះហើរត្រង់រវាងទីក្រុងវ៉ូស៊ី(Wuxi) និងក្រុងព្រះសីហនុ ត្រូវបានចាប់ផ្ដើមដំណើរការឡើងវិញ ដោយ Cambodia Airports and Sihanoukville international Airport ជាមួយក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines ចាប់ពីថ្ងៃទី ១៨ ខែ ឧសភានេះតទៅ។ ការតភ្ជាប់នេះ ទទួលបានការស្វាគមន៍ពីឯកឧត្ដម វ៉ាន់ នរៈ អគ្គនាយកអាកាសយានដ្ឋាន ដែលជាជំហានសំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស។ ជាក់ស្តែងការតភ្ជាប់ជើងហោះហើរត្រង់នេះ […]
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងបិទដំណើរការទាំងស្រុងនៅដើមខែកក្កដា ឆ្នាំ២០២៥
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាអាកាសយានដ្ឋានធំបំផុត និងសំខាន់បំផុតក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ដែលនឹងបិទដំណើរការទាំងស្រុងនៅដើមខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីលេចរូបរាងឡើងនូវអាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ១៥០០លានដុល្លារ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ។ លោក ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងបិទដំណើរការនៅម៉ោង០០:០០យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ នោះ គឺដោយសារប្រតិបត្តិការទាំងអស់ ត្រូវរើទាំងស្រុងទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោតាមការគ្រោងទុក។ ការកំណត់ថ្ងៃ ឬពេលវេលាជាក់លាក់នៃការបិទព្រលានយន្តហោះអន្តរជាតិភ្នំពេញ […]
