ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត និងក្រុមការងាររដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានជួបជាមួយតំណាងអាជីវករផ្សារកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន២៥ នាក់(តំណាងអាជីវករមានតូបក្នុងផ្សារ ៥០ តូប) ដែលបានសំណូមពរដល់តំណាងក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ពន្យារពេលសាងសង់ផ្សាររយៈពេល ៣ឆ្នាំ ដើម្បីទុកលទ្ធភាពដល់បងប្អូនអាជីវករដែលកំពុងជួបការលំបាកក្រោយអំឡុងពេលកូវីដ-១៩ និងកត្តាសេដ្ឋកិច្ចសកល បានបន្តលក់ដូរសិន។ ជាលទ្ធផលក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តត្រឹមម៉ោង […]
Tag: អាជីវករ
ក្រោយមានការតវ៉ាពីអាជីវកររឿងចាប់ឃាត់ទំនិញដែលបានកំពុងរក្សាទុក គយចេញមកបកស្រាយហើយ
នាពេលថ្មីៗកន្លងមកនេះ មានការតវ៉ាពីសំណាក់អាជីវករដឹកទំនិញរត់គេចពន្ធ នៅខាងមុខសាខាគយនិងរដ្ឋាករខេត្តតាកែវ អំពីការចាប់ឃាត់ទំនិញដែលបានគេចវេះកាតព្វកិច្ចពន្ធនិងអាករ និងបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយចំនួន ដោយបានសម្ភាសនិងដកស្រង់យកនូវការលើកឡើងរបស់អាជីវករដឹកទំនិញរត់គេចពន្ធ ដែលបាននិយាយបំផ្លើស និងបំភ្លៃការពិត ក្នុងពេលដែលសាមីខ្លួនទាំងនោះកំពុងដឹកទំនិញគេចពន្ធបំពានច្បាប់និងបទប្បញ្ញត្តិគតិយុត្តិពាក់ព័ន្ធនានា ជាធរមាន
ឃាត់ខ្លួនស្រ្តីអាជីវករលក់មាសពេជ្រ ឆបោកលុយជាង ១ម៉ឺនដុល្លារ
ស្ត្រីជាអាជីវករឈ្មោះ រ៉េន សុវណ្ណរី អាយុ២៥ឆ្នាំ មុខរបរលក់គ្រឿងអលង្ការមាសនិងប្លាទីន«តូបលេខ៩៥» នៅផ្សារជម្ពូវ័ន មានទីលំនៅភូមិព្រៃព្រីងជើង២
អភិបាលរាជធានី ប្រាប់ឲ្យអាជីវកររាយការណ៍ករណីមានអ្នកទាមទារឲ្យបង់ថ្លៃ ចំពោះការលក់តាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំ ស្តីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងសេចក្ដីណែនាំនេះថា កន្លងមក ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]
អភិបាលរាជធានីភ្នំពេញ ហាមមិនឲ្យយកលុយពីអាជីវករលក់តាមកញ្ច្រែងល្អី និងពិនិត្យបញ្ចុះតម្លៃទឹកភ្លើងនៅតាមផ្សារ
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យពិនិត្យម៉ត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី ជាមួយនិងការរកទីតាំងឲ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការណែនាំនេះ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥។ ទន្ទឹមនេះ ឯកឧត្ដមអភិបាល ណែនាំដល់ប្រធានគណៈកម្មការផ្សារត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះ អាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលថែទាំពួកគាត់។ […]
ជំនាញហៅអ្នកលក់ស្រាស ស្រាថ្នាំជិត ៣០០នាក់ មកណែនាំពីសុវត្ថិភាព
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងអំពី «ការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ ខែកញ្ញា នៅសាលប្រជុំរបស់សាលាខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីស្ថាប័នអនុវត្តច្បាប់ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ ផលិតករ និងអាជីវករ ដែលកំពុងធ្វើធុរកិច្ចស្រាស ស្រាថ្នាំនៅក្នុងខេត្តប្រមាណ ២៨០នាក់ ដើម្បីពង្រឹងការលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ […]
