ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និង បង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុនោះ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពី ស្ពានអាកាសមរតកតេជោ រហូតដល់ ស្ពានអាកាសសម្តេចបវរធិបតី។ រដ្ឋបាលរាជធានីភ្នំពេញ ក៏ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់, ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដឹកជញ្ជូន តាមរយៈរថយន្តធុនធ្ងន់គ្រប់ប្រភេទ ត្រូវបង្វែរចរាចរណ៍ទៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣វិញ។ ក្នុងសេចក្តីណែនាំ នៅថ្ងៃទី១៩ កញ្ញានេះ […]
Tag: អាជ្ញាធររាជធានីភ្នំពេញ
អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំទីតាំងផ្សាយបន្តផ្ទាល់ពិធីបើកនិងបិទកីឡាស៊ីហ្គេមចំនួន ៧កន្លែង
អាជ្ញាធររាជធានីភ្នំពេញ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រៀបចំទីតាំងផ្សាយបន្តផ្ទាល់ពិធីបើកនិងបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ចំនួន៧កន្លែងចាប់ពីម៉ោង ៦:៣០នាទីយប់ រហូតដល់ចប់ការប្រារព្ធពិធី
