សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ការអានបានផ្តល់ប្រយោជន៍ដ៏ធំធេង នឹងធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ​មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗទាន់សម័យកាល សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។ សម្តេចមានប្រសាសន៍បែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ១១ មីនា ២០២៥ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្ដរជំនាន់មនុស្សក្នុងសង្គម ” វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៥។ […]