“នេះជាទស្សនៈលំអៀងខាងមនោគមវិជ្ជា” “បំផ្លាញដល់ទំនាក់ទំនងអប់រំរវាងចិននិងអាមេរិកក្នុងរយៈពេលយូរ” “នឹងបង្កការបំផ្លាញដ៏ខ្លាំងក្លាដល់ការរីកចម្រើនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់អាមេរិក” ។ល។ អំពីរឿងដែលលោក Marco Antonio Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃទី២៨ខែឧសភាថា សហរដ្ឋអាមេរិកចាប់ផ្តើមលុបចោលទិដ្ឋការរបស់និស្សិតចិន មតិអន្តរជាតិបានរិះគន់ព្រោងព្រាត។ អំពីទង្វើរបស់ភាគីអាមេរិកដែលប្រកបដោយលក្ខណៈនយោបាយ និងភាពរើសអើង ភាគីចិនបានបង្ហាញការប្រឆាំងយ៉ាងច្បាស់លាស់ ហើយបានលើកឡើងការតវ៉ា ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់និស្សិតបន្តការសិក្សានៃប្រទេសចិន ។តាមការពិត ចាប់ពីរដ្ឋាភិបាលអាមេរិកអាណត្តិនេះឡើងកាន់មុខតំណែងមក វិធានការដាក់កំហិតទៅលើនិស្សិតអន្តរជាតិ ជាពិសេសនិស្សិតចិនបានដាក់ចេញជាបន្តបន្ទាប់ ។ លើកនេះភាគីអាមេរិកលុបចោលទិដ្ឋការរបស់និស្សិតបន្តការសិក្សានៃប្រទេសចិនដោយគ្មានហេតុផល បូករួមទាំងទិដ្ឋការរបស់និស្សិត “ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលចិនឬរៀនសូត្រក្នុងវិស័យសំខាន់ៗ” គឺជាទង្វើកាន់តែហួសហេតុដែលយកមនោគមវិជ្ជានិងសន្តិសុខជាតិធ្វើជាលេសនិងជំរុញការផ្តាច់ទំនាក់ទំនងខាងការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងអាមេរិក […]
