កម្ពុជា ផ្អាកបញ្ជូននិស្សិតនិងពលករទៅតំបន់មជ្ឈិមបូព៌ា ដើម្បីសុវត្ថិភាព

ចាប់តាំងពីអ៊ីស្រាអែល និងអាមេរិក បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ កន្លង ទៅ ការប្រយុទ្ធគ្នាដោយសព្វាវុធទំនើបៗដូចជា មីស៊ីល និងដ្រូន បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ និងកំពុងបង្កជាក្តីបារម្ភសម្រាប់ពិភពលោក។ ជាមួយនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតាមដានគិតគូរពីសុវត្ថិភាពប្រជាជនកម្ពុជានៅតំបន់ដែលផ្ទុះសង្គ្រាម និងផ្អាកការបញ្ជូននិស្សិត ឬពលករទៅធ្វើការ ឬទៅសិក្សានៅប្រទេសអ៊ីស្រាអែល និងនៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្នសិន រហូតដល់ស្ថានការណ៍វិលទៅរកសភាពស្ងប់ស្ងាត់ឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន […]

អាមេរិកផ្តល់ជំនួយឥតសំណងដល់កម្ពុជា ៥លានដុល្លារ ដើម្បីជួយគាំទ្រកងឯកភាពកំចាត់មីននៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការNPA នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការNPA ក្រោមគម្រោង “ ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ” […]

FBI អាមេរិក៖ កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ

អង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI អាមេរិកបានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកលនិងស្មុគស្មាញ ដោយប្រទេសជាច្រើនជួបប្រទះបញ្ហានេះ ពោលមិនមែនកម្ពុជាតែមួយទេ និងថា កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ។ ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់ FBI អាមេរិក ធ្វើឡើងក្នុងជំនួបរវាងលោម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងលោក  Scott Schelble ឧបការីរង នៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់FBI កាលរសៀលថ្ងៃទី៤ ខែកុម្ភៈ។ លោក […]

នៅជាមួយកម្ពុជាជាង ៣០ឆ្នាំហើយ ស្ថាប័ន WMF របស់អាមេរិក មានមោទកភាព និងនៅតែបន្តជួយជួសជុលប្រាសាទភ្នំបាខែង

អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF ដែលជាស្ថាប័នអន្តរជាតិរបស់សហរដ្ឋអាមេរិក កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។ លោកបានពន្យល់ថា ក្រុមការងារបានជួសជុលផ្នែកកម្រាលនៅតាមជាន់ទាំងបួន ដែលតាងដោយអក្សរ F […]

មនុស្ស ១០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា

នៅក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទាំងកំរោលគឃ្លើនតាំងព្រឹកព្រលឹមត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះពីកងកម្លាំងយោធាសហរដ្ឋអាមេរិក ដែលបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ  និងភរិយា កាលពីថ្ងៃសៅរ៍កន្លងទៅ បណ្តាឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួន ១០០នាក់បានស្លាប់។ សារព័ត៌មាន Reuters ចេញផ្សាយដោយស្រង់សម្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយថា ភរិយារបស់លោក ម៉ាឌូរ៉ូ គឺលោកស្រី ស៊ីលីយ៉ា ហ្រ្លរ៉េស ដែលត្រូវបានចាប់ខ្លួនជាមួយលោក ម៉ាឌូរ៉ូ ដែរនោះ […]

ចិនប្រឆាំងនូវទង្វើរបស់ប្រទេសណាមួយ ដែលដើរតួជា «តុលាការពិភពលោក» ក្រោយអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ

ចិនប្រកាសទទួលយកមិនបានឡើយនូវទង្វើរបស់ប្រទេសណាមួយ ដែលដើរតួជា «តុលាការពិភពលោក» បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ។ នៅចំពោះមុខសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Ishaq Dar ក្នុងជំនួបមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ដែលមានការពិភាក្សាអំពីស្ថានការណ៍វិវឌ្ឍន៍ដ៏ឆាប់រហ័សនៅប្រទេសវ៉េណេស៊ុយអេឡា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងថា «យើងមិនជឿទេថា ប្រទេសណាមួយអាចដើរតួជាប៉ូលិសពិភពលោកបាននោះ ហើយយើងក៏មិនអាចទទួលយកបានដែរចំពោះប្រជាជាតិណាមួយ ដែលអះអាងថា […]

សហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា–ថៃ

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា–ថៃ។ នេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជានាព្រឹកថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ប្រភពដដែល បានបន្តថា សហរដ្ឋអាមេរិក ទទូចជាខ្លាំង ឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនេះ និងការការពារជនស៊ីវិល ព្រមទាំងស្នើភាគីទាំងពីរ ឱ្យវិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា […]

ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពេញចិត្តចំពោះកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា

ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ ព្រមទាំងលោក-លោកស្រីតំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សា បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។​ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាយជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius និងសមាជិកក្រុមប្រឹក្សា […]

រដ្ឋមន្រ្តីការបរទេស​អាមេរិក សម្តែងសុទិដ្ឋិនិយមឈាន​ដល់​កិច្ច​ព្រម​ព្រៀងបញ្ចប់សង្គ្រាមរុស្សុី-​អ៊ុយក្រែន 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលដឹកនាំដោយប្រធានអ្នកចរចាថ្មីនៅរដ្ឋផ្លរីដា សម្រាប់កិច្ចពិភាក្សាដែលលោកបាននិយាយថា មានបំណងបង្កើតផ្លូវសម្រាប់អ៊ុយក្រែន ដើម្បីរក្សាអធិបតេយ្យភាព និងឯករាជ្យ ខណៈដែលមុនការចរចាថ្មីមកដល់ ក្រុមមន្រ្តី​របស់​ប្រធានាធិបតី Donald Trump បាន​ដាក់​សម្ពាធ​ដល់​អ៊ុយក្រែន​ឲ្យ​ធ្វើ​សម្បទាន​សំខាន់ៗ​ដោយ​ខ្លួន​ឯង រួម​ទាំង​ការ​ប្រគល់​ទឹកដី​ទៅ​ឲ្យ​រុស្ស៊ី។ យោងតាមសារព័ត៌មាន CNA បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានរៀបចំនូវអ្វីដែលភាគីទាំងពីរហៅថា កិច្ចចរចាប្រកបដោយផលិតភាព កាលពីថ្ងៃអាទិត្យ ទី៣០ […]

លោក Trump ហៅទំនាក់ទំនងអាមេរិកជាមួយចិន “រឹងមាំខ្លាំង” 

ប្រធានាធិបតី លោក Donald Trump បានហៅទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសចិនថា “រឹងមាំខ្លាំង” នៅថ្ងៃចន្ទបន្ទាប់ពីបានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំចិន Xi Jinping ដែលបានប្រាប់ Trump ថា “ការវិលត្រឡប់របស់តៃវ៉ាន់” គឺជាផ្នែកសំខាន់នៃចក្ខុវិស័យរបស់ទីក្រុងប៉េកាំងសម្រាប់សណ្តាប់ធ្នាប់ពិភពលោក។ ការនិយាយបែបនេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបប្រជុំគ្នាក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលពួកគេបានយល់ព្រមលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនទាន់ត្រូវបានបញ្ចប់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយ។ ប្រទេសចិនបានជាប់គាំងនៅក្នុងវិបត្តិការទូតដ៏ធំបំផុតរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺប្រទេសជប៉ុន។ ក្នុងខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi […]

5
Promotion