ស្របពេលព្រឹត្តិការណ៍ Gumball 3000 កំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជនទាំងក្នុងនិងក្រៅប្រទេស ស្រាប់តែមានមតិរិះគន់មួយចំនួនលើការរៀបចំព្រឹត្តិការណ៍នោះ បន្ទាប់ពីមានរថយន្តមួយគ្រឿងបានឆាបឆេះ ។ ជាមួយគ្នានេះផងដែរអ្នកលក់អនឡាញល្បីឈ្មោះមួយរូបដែលត្រូវមហាជនស្គាល់ឈ្មោះថា អូនស្អាត បានចេញមុខបញ្ជាក់ច្បាស់ៗពីអត្ថប្រយោជន៍នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។   លោក យុទ្ធ ដែលត្រូវបានមហាជនស្គាល់ថាជា អ្នកលក់អនឡាញល្បីឈ្មោះដែលបានប្រើឈ្មោះថា អូនស្អាត ដែលជាញឹកញាប់លោកតែងតែលេចមុខក្នុងការងារសប្បុរសធម៌ ជាមួយនិងការបង្ហាញនូវព្រឹត្តិការណ៍ Gumball 3000 នេះលោកបានចេញមុខបកស្រាយចំពោះរឿងមតិរិះគន់មួយចំនួនទៅលើព្រឹត្តិការណ៍ Gumball 3000 ថា «  ឃើញបងៗ មានមតិរិះគន់លើព្រិត្តការណ៍ Gumball 3000 ក្នុងនាមជាអ្នកស្រលាញ់វិស័យឡានមួយរូបដែរ ខ្ញុំសូមបញ្ចេញមតិបន្តិច លើព្រឹត្តិការណ៍នេះ បងៗដែលមិនទាន់បានដឹង ប្អូនសូមជំរាបថា នេះមិនមែនជាការជួបជុំការជ្រែឡានតែម្យ៉ាងនោះទេសូមបងបងកុំវិនិច្ឆ័យលើឡានGTR ពណ៍ផ្ទៃមេឃដែលឆេះតែម្យ៉ាងហើយបង្កើតជាភាពអវិជ្ជមាន ព្រឹត្តិការណ៍នេះ គឺជាការជួបជុំបុគ្គលល្បីៗ […]