ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតសរុប ៥៩៥ នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ មីនា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មាន ដដែលបានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តតាមដានដោយយកចិត្តទុកដាក់ និងក្តីបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នេះ បានទទួល ការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា […]
Tag: អ៊ីរ៉ង់
អ៊ីរ៉ង់និយាយថា គ្មានកិច្ចចរចានុយក្លេអ៊ែរ ក្រោមការបាញ់របស់អ៊ីស្រាអែល នោះឡើយ
អ៊ីរ៉ង់បាននិយាយនៅថ្ងៃសុក្រថា ខ្លួននឹងមិនពិភាក្សាអំពីអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ស្របពេលដែលស្ថិតក្រោមការវាយប្រហារដោយអ៊ីស្រាអែល
ទូតអ៊ីរ៉ង់៖ សម្តេចតេជោ ហ៊ុន សែន ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងជំនួបលើកដំបូងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ដែលទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម បានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ […]
