កម្ពុជា ផ្អាកបញ្ជូននិស្សិតនិងពលករទៅតំបន់មជ្ឈិមបូព៌ា ដើម្បីសុវត្ថិភាព

ចាប់តាំងពីអ៊ីស្រាអែល និងអាមេរិក បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ កន្លង ទៅ ការប្រយុទ្ធគ្នាដោយសព្វាវុធទំនើបៗដូចជា មីស៊ីល និងដ្រូន បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ និងកំពុងបង្កជាក្តីបារម្ភសម្រាប់ពិភពលោក។ ជាមួយនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតាមដានគិតគូរពីសុវត្ថិភាពប្រជាជនកម្ពុជានៅតំបន់ដែលផ្ទុះសង្គ្រាម និងផ្អាកការបញ្ជូននិស្សិត ឬពលករទៅធ្វើការ ឬទៅសិក្សានៅប្រទេសអ៊ីស្រាអែល និងនៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្នសិន រហូតដល់ស្ថានការណ៍វិលទៅរកសភាពស្ងប់ស្ងាត់ឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន […]

អ៊ីរ៉ង់​និយាយ​ថា គ្មាន​កិច្ចចរចា​នុយក្លេអ៊ែរ ​ក្រោម​ការ​បាញ់​របស់​អ៊ីស្រាអែល នោះឡើយ

អ៊ីរ៉ង់បាននិយាយនៅថ្ងៃសុក្រថា ខ្លួននឹងមិនពិភាក្សាអំពីអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ស្របពេលដែលស្ថិតក្រោមការវាយប្រហារដោយអ៊ីស្រាអែល

ទាហាន​អ៊ីស្រាអែល​ ​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ​២៣​នាក់​នៅ​ក្បែរ​កន្លែង​ផ្តល់​ជំនួយ​ក្នុង​តំបន់​ហ្គាហ្សា

សាក្សី និងក្រុមគ្រូពេទ្យបាននិយាយថា រថក្រោះ និងយន្តហោះគ្មានមនុស្សបើកបានបាញ់ទៅលើមនុស្សរាប់ពាន់នាក់នៅជិតមជ្ឈមណ្ឌលចែកចាយជំនួយមួយកន្លែងនៅកណ្តាលតំបន់ហ្គាហ្សា

អ៊ីស្រាអែលចង់សងសឹកលើក្រុមហេសបូឡា បន្ទាប់ពីការវាយប្រហារក្នុងតំបន់ខ្ពង់រាប ហ្កូឡាន់

 អ៊ីស្រាអែលចង់សងសឹកលើក្រុមហេសបូឡា (Hezbollah) ប៉ុន្តែមិនចង់អូសទាញតំបន់មជ្ឈិមបូព៌ាឱ្យចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំទេ

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ក្រុង​រ៉ាហ្វា​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ១២ នាក់​

ក្រុមគ្រូពេទ្យក្នុងតំបន់ហ្គាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១២នាក់នៅក្នុងការវាយប្រហារតាមអាកាសនាពេលព្រឹកព្រលឹមលើទីក្រុង Rafah នៅភាគខាងត្បូងហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ហើយការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងតំបន់ជាច្រើនទៀតនៃតំបន់ឆ្នេរសមុទ្រ

ក្រុមហាម៉ាស ព្រមានបិទការចរចារបទឈប់បាញ់ ប្រសិនបើអ៊ីស្រាអែល វាយប្រហារថ្មើជើងលើទីក្រុង រ៉ាហ្វា

ក្រុមហាម៉ាស កាលពីថ្ងៃពុធ ទី១ ខែឧសភាម្សិលមិញ បានព្រមានថា ការចរចារបទឈប់បាញ់ជាមួយអ៊ីស្រាអែលនឹងត្រូវផ្អាក ប្រសិនបើអ៊ីស្រាអែល វាយប្រហារថ្មើជើងលើទីក្រុង រ៉ាហ្វា

5
Promotion