រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលដឹកនាំដោយប្រធានអ្នកចរចាថ្មីនៅរដ្ឋផ្លរីដា សម្រាប់កិច្ចពិភាក្សាដែលលោកបាននិយាយថា មានបំណងបង្កើតផ្លូវសម្រាប់អ៊ុយក្រែន ដើម្បីរក្សាអធិបតេយ្យភាព និងឯករាជ្យ ខណៈដែលមុនការចរចាថ្មីមកដល់ ក្រុមមន្រ្តីរបស់ប្រធានាធិបតី Donald Trump បានដាក់សម្ពាធដល់អ៊ុយក្រែនឲ្យធ្វើសម្បទានសំខាន់ៗដោយខ្លួនឯង រួមទាំងការប្រគល់ទឹកដីទៅឲ្យរុស្ស៊ី។ យោងតាមសារព័ត៌មាន CNA បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានរៀបចំនូវអ្វីដែលភាគីទាំងពីរហៅថា កិច្ចចរចាប្រកបដោយផលិតភាព កាលពីថ្ងៃអាទិត្យ ទី៣០ […]
Tag: អ៊ុយក្រែន
សហរដ្ឋអាមេរិក និងអ៊ុយក្រែន បន្តជជែកលើផែនការសន្តិភាពបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី
សហរដ្ឋអាមេរិក និងអ៊ុយក្រែន ជួបគ្នានៅថ្ងៃច័ន្ទ លើផែនការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី បន្ទាប់ពីបានយល់ព្រមកែប្រែសំណើពីមុន ដែលត្រូវបានគេមើលឃើញថា អំណោយផលពេកសម្រាប់ទីក្រុងម៉ូស្គូ។ សេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ជុំវិញផែនការដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ទទួលបានការបោះជំហានធំមួយឆ្ពោះទៅមុខ ខណៈទីក្រុងវ៉ាស៉ីនតោនក៏បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព នៅពេលសម្រេចបាននឹងគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យរបស់អ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានដឹកនាំប្រតិភូអាមេរិក ជួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន […]
ដើម្បីបញ្ចប់សង្រ្គាមក្រោមផែនការសន្តិភាពថ្មី ត្រាំ តម្រូវឲ្យអ៊ុយក្រែនប្រគល់ ទឹកដី ខ្លះទៅ រុស្ស៊ី
សហរដ្ឋអាមេរិក មានផែនការសន្តិភាពថ្មីមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលនឹងតម្រូវឱ្យទីក្រុងកៀវបោះបង់ចោលទឹកដី និងអាវុធមួយចំនួន ហើយបញ្ជូនសញ្ញាទៅកាន់ប្រធានាធិបតីអ៊ុយ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែទទួលយកផែនការថ្មីនេះ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បានឱ្យដឹងថា ផែនការសន្តិភាព ២៨ចំណុចត្រូវបានលើកឡើងដោយបេសកជនពិសេសអាមេរិក លោក Steve Witkoff នៅក្នុងជំនួបជាមួយលោក Rustem Umerov ដែលជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ […]
កំពង់ផែប្រេងដ៏សំខាន់របស់រុស្ស៉ី ត្រូវយោធាអ៊ុយក្រែនវាយប្រហារដោយយន្តហោះដ្រូន
អ៊ុយក្រែន ធ្វើការវាយប្រហារដោយយន្តហោះដ្រូនលើកំពង់ផែប្រេងដ៏សំខាន់របស់រុស្ស៉ី បណ្តាឱ្យនាវាបរទេសយ៉ាងហោចណាស់ពីរគ្រឿង និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយប្រេងរងការខូចខាតកាលពីថ្ងៃអាទិត្យ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuter ការវាយប្រហារនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងកៀវ ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីធ្វើឱ្យសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៉ីចុះខ្សោយ។ អាជ្ញាធររុស្ស៉ីបានបញ្ជាក់ថា នាវាបរទេសចំនួនពីរគ្រឿងបានរងការខូចខាត ហើយអគ្គិភ័យបានឆាបឆេះឡើង ប៉ុន្តែក្រោយមកត្រូវបានពន្លត់វិញ។ មន្ត្រីម្នាក់មកពីសេវាសន្តិសុខក្នុងស្រុក SBU របស់អ៊ុយក្រែន បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនពិតជាបានវាយប្រហារស្ថានីយប្រេង Tuapse ពិតប្រាកដមែន ដោយដ្រូនចំនួន ៥គ្រឿងបានវាយប្រហារលើនាវាដឹកប្រេងមួយគ្រឿង ហេដ្ឋារចនាសម្ព័ន្ធផ្ទុកទំនិញ […]
មេដឹកនាំអ៊ុយក្រែន ទៅជួបលោក ត្រាំ ជជែកពង្រឹងប្រព័ន្ធការពារដែនអាកាស
នៅថ្ងៃចន្ទ ទី១៣ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកនឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ ដើម្បីជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីការពង្រឹងប្រព័ន្ធការពារដែនអាកាស។ ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយ លោក ហ្សេលេនស្គី នឹងដឹកនាំគណៈប្រតិភូអ៊ុយក្រែនធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំជាមួយអ្នកនយោបាយអាមេរិក និងថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក ហើយសង្ឃឹមថានឹងអាចជួបលោក ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចមេដឹកនាំអ៊ុយក្រែន […]
អាមេរិកនឹងផ្ដល់ឱ្យអ៊ុយក្រែននូវព័ត៌មានស៊ើបការណ៍សម្ងាត់ ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៉ី
សហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យអ៊ុយក្រែននូវព័ត៌មានស៊ើបការណ៍សម្ងាត់ សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៉ី ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាថាតើត្រូវបញ្ជូនមីស៊ីល Tomahawk ទៅឱ្យទីក្រុងកៀវ ឬក៏អត់។ នេះបើតាមកាសែតអាមេរិក Wall Street Journal (WSJ) កាលពីថ្ងៃពុធ ទី១ ខែតុលា។ សេចក្ដីរាយការណ៍របស់ Wall Street Journal កាលពីថ្ងៃពុធបានឱ្យដឹងថា ការវិវត្តថ្មីក្នុងការផ្ដល់ឱ្យអ៊ុយក្រែននូវព័ត៌មានស៊ើបការណ៍សម្ងាត់ នឹងធ្វើឱ្យអ៊ុយក្រែនកាន់តែមានភាពងាយស្រួលក្នុងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង បំពង់បង្ហូរប្រេង និងឧស្ម័ន ស្ថានីយថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត […]
មកទល់ពេលនេះ ការចរចារសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន គ្មានពន្លឺបញ្ចប់សង្គ្រាមឡើយ
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា គ្មានសញ្ញាណាមួយពីទីក្រុងកៀវ អំពីការចាប់ផ្តើមឡើងវិញនៃការចរចារវាងគណៈប្រតិភូរុស្ស៉ី និងអ៊ុយក្រែននោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែកញ្ញាថា អ្នកចរចារុស្ស៉ី និងអ៊ុយក្រែនបានជួបគ្នាផ្ទាល់ ៣លើកក្នុងឆ្នាំនេះ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដែលលេីកចុងក្រោយគឺនៅថ្ងៃទី២៣ ខែកក្កដា។ ក្រោយមកក៏មានការប្រគល់ឈ្លេីយសឹក និងសាកសព ប៉ុន្តែភាគីទាំងពីរនៅខ្វែងគំនិតគ្នាខ្លាំងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Pesko បានលើកឡើងយ៉ាងដូច្នេះថា «ជារួម […]
ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវមហាអំណាចពិភពលោកឲ្យរួមគ្នាបញ្ឈប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ថ្លែងចេញពីទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ UN ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់មហាអំណាចពិភពលោកឲ្យរួមគ្នាបញ្ឈប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសរបស់លោក ដោយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាមានបំណងពង្រីកសង្គ្រាមឲ្យលើសពីព្រំដែនអ៊ុយក្រែន។ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ការថ្លែងសារនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា សង្គ្រាមនេះបានរុញច្រានពិភពលោកឲ្យធ្លាក់ចូលទៅក្នុងការប្រណាំងប្រជែងសព្វាវុធដ៏មហន្តរាយបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកបានសង្កត់ធ្ងន់ថា ការពិតគឺសាមញ្ញណាស់ ការបញ្ឈប់សង្គ្រាមនេះ។ គឺចំណាយតិចជាងការដែលត្រូវសាងសង់សាលាមត្តេយ្យក្រោមដី ឬលេនដ្ឋានធំៗសម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅពេលក្រោយ។ […]
មិនបន្តឈប់ឈរ! រុស្សុី បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនសរុប ២២១គ្រឿង
កងកម្លាំងរបស់រុស្សុី បានបាញ់ទម្លាក់យន្តហោះដ្រូនសរុបចំនួន ២២១គ្រឿង របស់អ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ ខណៈប្រទេសទាំងពីរ នៅតែបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមមួយ ដែលបានអូសបានជាង៣ឆ្នាំមកហើយ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅថ្ងៃសុក្រ ទី១២ ខែកញ្ញា បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្សុី បានបាញ់ស្ទាក់និងកម្ទេចយន្តហោះដ្រូនទាំងនោះ ដែលជាងពាក់កណ្តាល បានហោះនៅលើតំបន់ Bryansk និង Smolensk។ រីឯអាជ្ញាធរតំបន់ […]
ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាព លោក ត្រាំ ប្រាប់ឲ្យអ៊ុយក្រែន និងរុស្ស៊ី ត្រូវតែមានការកាត់ទឹកដី
លោក ដូណាល់ ត្រាំ ប្រកាសថា ទាំងអ៊ុយក្រែន និងរុស្ស៊ី នឹងត្រូវតែមានការកាត់ទឹកដីដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងនៅប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងរដ្ឋអាឡាស្កា។ កាលពីថ្ងៃទី១១ខែសីហា លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា វានឹងមានការដោះដូរដីមួយចំនួន។ ល្អសម្រាប់អ៊ុយក្រែន ល្អសម្រាប់រុស្ស៊ី ប៉ុន្តែក៏អាក្រក់សម្រាប់ភាគីទាំងពីរផងដែរ។ នោះហើយជារបៀបដែលអ្វីៗដំណើរការ។ ឆ្លើយតបដំណោះស្រាយឈានទៅបិទបញ្ចប់សង្រ្គាមនេះក្រោមលះបង់ទឹកដីខ្លះ លោក វ៉ូឡូឌីមៀរ […]
