កញ្ញា ឌួង ហ្សូរីដា គឺជាសិល្បការិនីដំបូងគេដែលបានច្នៃហូលគូមអក្សរ « អរគុណសន្តិភាព » ឡើង ដើម្បីរកប្រាក់ចំណូលជួយដល់អ្នកច្នៃហូល ខ្មែរ ដែលជិតបាត់បង់ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ គឺស្របពេលដែលទទួលបានការចាប់អារម្មណ៍ពីការច្នៃ ហូលគូមអក្សរ ខ្មែរនេះ ស្រាប់តែមានជនខិលខូចមួយចំនួនបានចំលងស្នាដៃនាង ដែលធ្វើឱ្យនាងមានការហួសចិត្តជាខ្លាំង ។ កញ្ញា ឌួង ហ្សូរីដា គឺជាស្ថាបនិកដែលបង្កើត ហូលមានផុសអក្សរ « អរគុណសន្តិភាព » មុនគេ ដោយសារនាងចង់អរគុណទៅដល់ថ្នាក់ដឹកនាំ សម្តេចតេជោ ដែលបានលះបង់ជីវិតរបស់លោកសឹងតែមួយជីវិតដើម្បីប្រទេសជាតិ ។ កញ្ញា ឌួង […]
