នាយករដ្ឋមន្ត្រីកម្ពុជា ស្វាគមន៍ការវិភាគបែបវិទ្យាសាស្ត្រ តែមិនស្វាគមន៍ការវិភាគបែបស៊ីអារម្មណ៍នោះឡើយ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្វាគមន៍សម្រាប់ការវិភាគបែបវិទ្យាសាស្ត្រ តែមិនស្វាគមន៍ការវិភាគបែបស៊ីអារម្មណ៍នោះឡើយ។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅលោក ជេម សុខ សូមកុំវិភាគតាមបែបស៊ីអារម្មណ៍ ហើយសូមវិភាគលើបញ្ហាណាមួយតាមបែបវិទ្យាសាស្ត្រ។ សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តីប្រកាសហៅលោក ជេម សុខ ឱ្យមកមើលស្ថានភាពនៅកម្ពុជាជាក់ស្ដែង និងជួបជាមួយរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ហើយអនុញ្ញាតឱ្យផ្សាយផ្ទាល់(Live)នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំដែលទទួលខុសត្រូវនៅតាមស្ថាប័នទាំងនោះផងដែរ។ សម្ដេចបវរធិបតី ប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ […]

អ្នកវិភាគ និងមេសហជីពនៅកម្ពុជា៖ សហជីពដែលប្រព្រឹត្តខុសច្បាប់ត្រូវតែកាត់ទោស

ភ្នំពេញ៖​ អ្នកវិភាគ និងមេសហជីពនៅកម្ពុជា បានអះអាងថាគ្រប់បុគ្គលណាក៏ដោយ សុទ្ធតែស្ថិតនៅក្រោមបន្ទាត់ច្បាប់ហើយក្នុងករណីមេសហជីពបានប្រព្រឹត្តខុសច្បាប់ ផ្សំគំនិតលួចទ្រព្យរបស់រោងចក្រ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ និងមិនត្រូវយកសិទ្ធិជាមេសហជីពប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់នោះឡើយ

នាយករដ្ឋមន្ត្រី អំពាវនាវអ្នកវិភាគទាំងឡាយកុំមើលងាយគេពេក

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី២៩ ខែសីហានេះ

អ្នកវិភាគញុះញង់ មាត់វែង មាត់ខ្លី និងមាត់ស្អុយទាំងអស់ នឹងក្លាយទៅជា «សត្វគីង្គក់លក់ថ្នាំស្រែង» នៅក្រោយថ្ងៃទី២២សីហា

ពួកអ្នកវិភាគរត់ចោលស្រុក រួមជាមួយពួកនយោបាយចោលស្រុកនេះ ពួកគេខកចិត្តខ្លាំងណាស់នៅពេលដែលនយោបាយបំផ្លាញការបោះឆ្នោតរបស់ពួកគេបរាជ័យ បន្ទាប់ពីពួកគេខំរួមដៃគ្នាឃោសនា វិភាគ និងអុចអាល ប្រជាពលរដ្ឋកុំឲ្យចេញទៅបោះឆ្នោតមិនបានជោគជ័យ… ។ ឥឡូវនេះក្នុងពេលដែលកម្ពុជារៀបចំការបោះឆ្នោតបានជោគជ័យ មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតរហូតដល់ ៨៤.៥៨% និងផ្តល់ការគាំទ្រ គណបក្សប្រជាជនកម្ពុជា ភ្លូកទឹកភ្លូកដីរហូតដល់ ១២០ កៅអីក្នុងរដ្ឋសភានោះ បានធ្វើឲ្យពួករត់ចោលស្រុកអស់នេះខកចិត្តនិងឆ្កួតចិត្តយ៉ាងខ្លាំង ។ ដូច្នោះហើយទើបបានជាពេលនេះ ពួកឆ្កួតចិត្តនយោបាយអស់នេះ ខំយកឱកាសមុនថ្ងៃទី ២២ សីហា មកប្រដិតរឿងអុចអាល លាបពណ៌ […]

5
Promotion