កម្ពុជាបានត្រៀមរៀបចំមហាវិថីចំនួន២ ដើម្បីដាក់សម្ពោធ, នោះគឺមហាវិថី ស៊ូ ការណូ ជាមហាវិថីដាក់ឈ្មោះអតីតប្រធានាធិបតីឥណ្ឌូណេស៊ី និងមហាវិថី អាលី អាឡាតាស់ ជាមហាវិថីដាក់ឈ្មោះអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយលោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃទី៧ ខែឧសភា […]
Tag: ឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី ក្លាយជាប្រទេសទីពីរ ក្នុងតំបន់អាស៊ាន ដែលចំណាយច្រើនបំផុតលើវិស័យយោធា
យោងតាមទិន្នន័យ ទទួលបានពីក្រុមវិភាគ GlobalData បានបង្ហាញឱ្យដឹងថា ឥណ្ឌូនេស៊ីក្លាយជាប្រទេសទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ដែលចំណាយច្រើនបំផុត នៅក្នុងវិស័យយោធា ជាមួយថវិកាសរុប ៨,៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ នេះ។ ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ការចំណាយលើវិស័យយោធារបស់ប្រទេសនេះ ត្រូវបានគេព្យាករថានឹងមានការកើនឡើងដល់ ៩,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៨ ខាងមុខ។ លោក Abhijit Apsingikar អ្នកវិភាគលើវិស័យអវកាស […]
ឥណ្ឌូនេស៊ី កំពុងពិចារណាលើការដាក់កំហិត ក្នុងការនាំចេញហ្គាស
យោងតាមរដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ លោក Luhut Binsar Pandjaitan បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងធ្វើការហាមឃាត់ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួន ដើម្បីជួយដល់ការផ្គត់ផ្គង់ នៅក្នុងស្រុកបន្ថែមទៀត ។
ឥណ្ឌូនេស៊ី អនុម័តឱ្យមានការនាំចេញខ្សាច់សមុទ្រឡើងវិញ ក្រោយហាមឃាត់អស់ ២០ ឆ្នាំអន្តរជាតិ
ឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ បានចេញបទប្បញ្ញត្តិថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យមានការនាំចេញខ្សាច់សមុទ្ររបស់ខ្លួនឡើងវិញ បន្ទាប់ពីបានធ្វើការហាមឃាត់អស់រយ:ពេល ២០ ឆ្នាំ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានចិន Xinhua ។
ឥណ្ឌូនេស៊ី នឹងលែងជាប្រទេសមានប្រជាជនច្រើនបំផុតទី៤ លើពិភពលោកក្នុងឆ្នាំ២០៤៥
ឥណ្ឌូនេស៊ី អាចនឹងលែងក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតទី ៤ នៅលើពិភពលោកនៅក្នុងឆ្នាំ ២០៤៥ ដោយសារតែប្រទេសនេះ កំពុងមើលឃើញពីអត្រាកំណើតធ្លាក់ចុះខ្លាំង។
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ
នៅវេលាម៉ោង១៣.១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។
